តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ ខណៈវិនិយោគិនកំពុងរង់ចាំមើលទិន្នន័យការងារសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀតលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥% មកនៅត្រឹម២០២០,២៩ដុល្លារ ក្នុងមួយអោនគិតនៅត្រឹមម៉ោងសកល2010 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,៣%ដល់២០៣៦,៣០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងសំខាន់ៗចំនួន៦ បានងើបឡើងថ្លៃ០,០១៩ភាគរយ ដល់១០៣,៩៩ពិន្ទុ នៅថ្ងៃពុធនេះ។

នៅពេលនេះ ក្រុមពាណិជ្ជករមើលឃើញឱកាសចំនួន៩៩,៧ភាគរយ ដែលធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរ ក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយ និងមើលឃើញឱកាសចំនួន៥៦ភាគរយ ដែលធនាគារ Fed អាចនឹងបញ្ចុះអត្រាការប្រាក់ នៅក្នុងខែមីនា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិភាគបានលើកឡើងថា សន្ទុះដែលជំរុញឱ្យតម្លៃមាសហក់ឡើងដល់កម្រិតខ្ពស់បំផុតលើសពី២.១០០ដុល្លារក្នុងមួយអោនកាលពីថ្ងៃច័ន្ទ អាចនឹងធ្លាក់ចុះក្នុងរយៈពេលខ្លី ដោយសារតែភាពមិនប្រាកដប្រជាអំពីពេលវេលានៃការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៤% ដល់២៤,១៦ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃផ្លាទីនបានធ្លាក់ចុះ១,៨% ដល់៨៩៩,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ Palladium បានធ្លាក់ចុះ៤,១% ដល់៩៣៦,២៤ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here