មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តមួយរបស់ចិន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកណាំ លីណាល់ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមហ្វាង ឈុនមីញ (Fang Chunming) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សាដែលបានប្រារពធ្វើនៅថ្ងៃទី៤ ធ្នូម្សិលម៉ិញនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងខេត្តក្វាងស៊ី ជាពិសេសការគាំទ្រ និងការចូលរួមរបស់ក្រសួងពាណិជ្ជកម្មក្នុងពិព័រណ៍ចិន-អាស៊ាន ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង ជារៀងរាល់ឆ្នាំ។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សា អំពីការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន និងការពង្រីកផលិតផលសក្តានុពលរបស់កម្ពុជា ទៅក្នុងទីផ្សារប្រទេសចិន តាមរយៈការចូលរួមពិព័រណ៍ចិន-អាស៊ានផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here