តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣សប្តាហ៍នៅថ្ងៃអង្គារនេះ ខណៈដែលប្រាក់ដុល្លារបានងើបឡើងថ្លៃ បន្ទាប់ពីអ្នកវិនិយោគបានបន្ទាបការរំពឹងទុកសម្រាប់ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៩ភាគរយនៅក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១ភាគរយដល់កម្រិតទាបបំផុតក្នុងរយៈពេល៣សប្តាហ៍ ដោយសារតែបណ្តាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបជប៉ុនបានធ្លាក់ថ្លៃ។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,២៤ភាគរយដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៥៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ១,០៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនKOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣២ភាគរយ។

នៅពេលនេះ ក្រុមពាណិជ្ជករបានមើលឃើញឱកាសចំនួន៥៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅខែមីនា ឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះពី៦៣% កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

ទន្ទឹមគ្នានេះ ក្រុមពាណិជ្ជករកំពុងរង់ចាំអ៊ុតមើលទិន្នន័យអត្រាអ្នកមានការងារធ្វើក្រៅពីវិស័យកសិកម្ម នៅសហរដ្ឋអាមេរិក ដែលអាចជួយវាស់ស្ទង់បន្ថែមទៀតនូវទស្សនវិស័យអត្រាការប្រាក់របស់ធនាគារ Fed។

ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃវិញ នៅថ្ងៃអង្គារនេះ ដោយបានងើបឡើងជិត ដល់កម្រិតខ្ពស់បំផុតក្នុង រយៈពេលមួយសប្តាហ៍ធៀប នឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗ។

ប្រាក់ដុល្លារ អាមេរិកបានងើបឡើងថ្លៃតិចតួច បើធៀបទៅនឹងប្រាក់យ៉េនរបស់ប្រទេសជប៉ុន ដោយជួញដូរក្នុងតម្លៃ១៤៧,២៣យ៉េនក្នុងមួយដុល្លារ នៅព្រឹកថ្ងៃអង្គារនេះ។

ចំណែក តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះ ស្របពេលមានភាពមិនច្បាស់លាស់លើការកាត់បន្ថយការផលិតប្រេងដោយអង្គការ OPEC+ និងដោយសារភាពតានតឹងដែលកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ាបានជំរុញឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៣សេនដល់៧៨,១៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0106 GMT ខណៈដែលតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៨សេនដល់៧៣,២២ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here