តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃច័ន្ទ ខណៈក្រុមពាណិជ្ជករបានកាត់បន្ថយការភ្នាល់គ្នាជុំវិញការបញ្ចុះអត្រាការប្រាក់លើកដំបូងរបស់ធនាគារ Federal Reserve នៅដើមឆ្នាំ២០២៤។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ២,១% ដល់២០២៦,៦៩ដុល្លារក្នុងមួយអោន គិតនៅត្រឹមម៉ោងសកល1931 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futuresបានធ្លាក់ចុះ២,៣%ដល់២០៤២,២០ដុល្លារក្នុងមួយអោន។

ប្រាក់ ដុល្លារ អាមេរិកបាន ងើបឡើង ថ្លៃ វិញ នៅថ្ងៃ អង្គារនេះ ដោយបាន ងើបឡើង ជិត ដល់កម្រិតខ្ពស់បំផុតក្នុង រយៈ ពេល មួយ សប្តាហ៍ ធៀប នឹង កញ្ចប់រូបិយប័ណ្ណសំខាន់ៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ដុល្លារ អាមេរិកបានងើបឡើងថ្លៃតិចតួច បើធៀបទៅនឹងប្រាក់យ៉េនរបស់ប្រទេសជប៉ុន ដោយជួញដូរក្នុងតម្លៃ១៤៧,២៣យ៉េនក្នុងមួយដុល្លារ នៅព្រឹកថ្ងៃអង្គារនេះ។

នៅពេលនេះ ក្រុមពាណិជ្ជករបានមើលឃើញឱកាសចំនួន៥៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅខែមីនា ឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះពី៦៣% កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

ទន្ទឹមគ្នានេះ ក្រុមពាណិជ្ជករកំពុងរង់ចាំអ៊ុតមើលទិន្នន័យអត្រាអ្នកមានការងារធ្វើក្រៅពីវិស័យកសិកម្ម នៅសហរដ្ឋអាមេរិក ដែលអាចជួយវាស់ស្ទង់បន្ថែមទៀតនូវទស្សនវិស័យអត្រាការប្រាក់របស់ធនាគារ Fed។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ៣,៦% ដល់២៤,៥០ដុល្លារ ក្នុងមួយអោន ហើយតម្លៃផ្លាទីនបានធ្លាក់ចុះ២,៨%ដល់៩៧២,៦៧ដុល្លារក្នុងមួយអោន ខណៈតម្លៃ Palladium បានធ្លាក់ចុះ១,៧% ដល់៩១៧,៣១ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here