ខេត្តបាត់ដំបងរៀបចំពិព័ណម្ហូបអាហារនៅក្នុងពិធីបុណ្យ ឆ្លងឆ្នាំសាកល

ដោយៈ គង់ ម៉ាលីនណា

        បាត់ដំបងៈ រដ្ឋ​បា​លខេត្ត​បាត់​ដំប​ង នឹង​រៀបចំ​កម្មវិធី​ពិ​ព័រ​ណ៍​ម្ហូប​អាហារ​ និង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​២០២៣​ ចូល​ឆ្នាំ​២០២៤​នៅ​ថ្ងៃទី​២៩ ​៣០ ​និង​៣១ ​ខែធ្នូ ​ឆ្នាំ​២០២៣ខា​ងមុខ។

ការរៀបចំពិធីនេះ ដើម្បី​អបអ​រសាទរ​ចំពោះ​ទីក្រុង​បាត់​ដំបង​ដែល​បាន​ចុះ​បញ្ជី​បណ្ដាញ ​ទី​ក្រុង​ច្នៃ​ប្រឌិត​របស់​អង្គ​ការ​យូ​ណេស្កូ (​UCCN) ផ្នែក​ម្ហូប​អាហា​រ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុក​របស់​មន្ទីរ​ទេស​ចរណ៍ ​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃទី​៤ ​ខែធ្នូ ​ឆ្នាំ​២០២៣ ​បាន​ឱ្យដឹង​ថា ព្រឹត្តិកា​រណ៍​នេះ ​មាន​ការ​រៀប​ចំ​ពិសេសៗ​ដូច​ជា ​ភូមិ​ម្ហូប​ខ្មែរ​ ពិ​ព័រ​ណ៍​ម្ហូប​អាហារ​ និង​ផលិត​ផល​មន្ទីរ​អង្គ​ភាព​ ក្រុង​-​ស្រុក​ទូទាំង​ខេត្ត​, ពិ​ព័រ​ណ៍​ម្ហូប​អាហារ​អ្នក​បាត់​ដំបង និង​ពិ​ព័រ​ណ៍​ភូមិ​១​ផលិត​ផល​១​ផង​ដែរ​។​

មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាត់​ដំបង​បាន​បន្ត​ថា​ ជា​មួយ​គ្នានេះ ​កម្មវិធី​នេះ​ក៏​នឹង​មាន​ការ​សម្តែង​សិល្បៈ​ ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​ ពិធី​បាញ់​កាំ​ជ្រួច​…​។ បើ​បង​ប្អូន​អាជី​វករ​មាន​ចំណាប់​អារម្មណ៍ ​ចង់ល​ក់នៅ​ស្តង់​ពិ​ព័រ​ណ៍​ម្ហូប​អាហារ​ ឬ​ភូមិ​ម្ហូប​ខ្មែរ សូម​ទាក់​ទង​មក​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាត់​ដំបង​​។

មន្ទីរ​ទេស​ចរណ៍ ​បាន​បញ្ជាក់​ដែរ​ថា ការ​ចូល​រួម​តាំង​ពិ​ព័រ​ណ៍​ម្ហូប​នេះ​ មិន​មាន​ការ​បង់​ថ្លៃ​តូប​ឡើយ​។​

អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោ​ក សុខ លូ ​បានមានប្រសាសន៍ឲ្យដឹងថា ព្រឹត្តិ​ការណ៍​នេះ ​ត្រូវ​បាន​រដ្ឋ​បាល​ខេត្ត​បាន​រៀប​ចំ​ម្តង​រួច​មកហើ​យ កាល​ពី​ឆ្នាំមុន​ ដោយ​មាន​ការចូ​លរួម​ពី​អាជី​វករ និង​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here