សហភាពអឺរ៉ុបគ្រោងយកពន្ធខ្ពស់លើប្រាក់ចំណេញពីទ្រព្យសកម្មរបស់ធនាគារកណ្ដាលរុស្ស៊ី ដែលត្រូវបានបង្កក

ដោយៈ តែម សុខុម

អឺរ៉ុប: សហភាពអឺរ៉ុប គ្រោងបង្ហាញសំណើច្បាប់ ដើម្បីយកពន្ធខ្ពស់លើប្រាក់ចំណេញពីទ្រព្យសកម្ម របស់ធនាគារកណ្ដាលរុស្ស៊ី ដែ​លត្រូវបានបង្កកចំនួន២១៨ពាន់លានដុល្លារអាមេរិក។

គម្រោងយកពន្ធលើប្រាក់ចំណេញ ពីទ្រព្យសកម្មរបស់ធនាគារកណ្ដាលរុស្ស៊ី ដែលត្រូវបានបង្កកនេះ គឺដើម្បីយកប្រាក់ទាំងនោះទៅជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ ថ្វីបើមានការព្រួយបារម្ភពីប្រទេសជាសមាជិកមួយចំនួនយ៉ាងណាក្ដី។ នេះបើយោងតាមសារព័ត៌មានដ៏ល្បីល្បាញ Bloomberg ចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅថ្មីៗ។

គណៈកម្មការអឺរ៉ុប គ្រោងបញ្ចេញសំណើច្បាប់របស់ខ្លួន នៅថ្ងៃទី១២ ខែធ្នូ ដ៏ខ្លីខាងមុខនេះ ដើម្បីអនុវត្តការយកពន្ធខ្ពស់លើប្រាក់ចំណេញពីទ្រព្យសកម្ម របស់ធនាគារកណ្ដាលរុស្ស៊ី ដែលត្រូវបានបង្កក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីព្រាងនៃផែនការនេះ នឹងឆ្លុះបញ្ចាំងឱ្យឃើញថា បញ្ហាមួយចំនួន ដែលបណ្ដាប្រទេសជាសមាជិកលើកឡើង នៅតែចាំបាច់ត្រូវដោះស្រាយ។

ប្រភពច្បាស់ការដែលដឹង ពីកិច្ចពិភាក្សាជុំវិញសំណើនេះបានទម្លាយឱ្យដឹងថា សំណើរបស់សហភាពអឺរ៉ុប នេះនឹងមិនជ្រៀតជ្រែកគោលនយោបាយពន្ធ ឬវិធានការផ្សេងៗទៀត របស់ប្រទេសជាសមា​ជិកសហភាពអឺរ៉ុបនោះឡើយ៕ Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here