តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីការថ្លែងរបស់ប្រធានធនាគារកណ្តាលអាមេរិក(Fed) លោក Jerome Powell បានបង្កើនទំនុកចិត្តថា ធនាគារ Fed បានបញ្ចប់ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន និងអាចបញ្ចុះអត្រាការប្រាក់ចាប់ពីខែមីនា ឆ្នាំក្រោយ។

តួយ៉ាង តម្លៃហាងឆេងមាស Spot Gold និងតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានបន្តងើបឡើងថ្លៃរហូតដល់ទៅ២.០៧៦ដុល្លារក្នុងមួយអោននៅថ្ងៃច័ន្ទនេះ ដែលជំរុញដោយការ ធ្លាក់ ថ្លៃចុះ នៃផល ប័ត្ររតនាគារ និង ប្រាក់ ដុល្លារ អាមេរិក។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៩% ដល់២៥,៤៧ដុល្លារ ក្នុងមួយអោន ហើយតម្លៃផ្លាទីនបានងើបឡើង០,៦% ដល់៩៣២,៤៤ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣% ដល់១០០៤,៩២ដុល្លារក្នុងមួយអោន។

ផលប័ត្រនៅលើប័ណ្ណរតនាគារអាមេរិករយៈពេល១០ឆ្នាំ បានស្ថិតក្នុងរង្វង់៤,២២ភាគរយ បន្ទាប់ពីបានធ្លាក់ចុះអស់២៩ពិន្ទុមូលដ្ឋានកាលពីសប្តាហ៍មុន និងឃ្លាតឆ្ងាយពីកម្រិតខ្ពស់បំផុត៥,០២ភាគរយ ដែលបានឈានដល់កាលពីខែតុលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៦០ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ នៅខែមីនា ឆ្នាំ២០២៤ខាងមុខ ពោលគឺកើនឡើងពី ឱកាសចំនួន២១ភាគរយ ដែលទីផ្សារបានមើលឃើញកាលពីមួយសប្តាហ៍មុន។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិក ធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,២៨ពិន្ទុ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here