កម្ពុជា វៀតណាមដាក់ឲ្យដំណើរការប្រព័ន្ឋទូទាត់ឆ្លងដែនQR Code

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែន តាមរយៈឃ្យូអរកូត (QR Code) រវាងកម្ពុជា និងប្រទេសវៀតណាម។

ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែន តាមរយៈឃ្យូអរកូត (QR Code) នេះនឹងជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័​ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេស​ចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះហត្ថលេខានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំទ្វេរភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងរឹតចំណងមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here