លោក​ច្រឹ​ក សុខ​នី​ម​បង្ហើប​ពី​ដោះស្រាយ​បង្វិល​សាច់ប្រាក់​លើ​អាជីវកម្មអចលនទ្រព្យ​ក្នុង​វិបត្តិ Covid-19

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងា​អចលនវត្ថុ​កម្ពុជា (CVEA) លោក​ច្រឹ​ក សុខ​នី​ម  និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Mekong បាន​បង្ហើប​ប្រាប់ ពី​វិធីសាស្ត្រ​ដោះស្រាយ​លំហូរ​សាច់ប្រាក់ ដល់​អ្នករក​ស៊ីក្នុង​វិស័យ​អ​លន​ច​ទ្រព្យ​ក្នុងពេល​មាន​វិបត្តិ Covid-19 ឱ្យនៅ​តែមាន​លំនឹង។

លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា នៅក្នុង​អាជីវកម្ម​អចលនទ្រព្យ​គ្រប់​ប្រភេទ ត្រូវមាន​លំហូរ​សាច់ប្រាក់​យ៉ាងហោចណាស់ ត្រូវ​ត្រៀម​ក្នុង​រយៈពេល៦ខែ គិត​ជា​មធ្យម ដើម្បី​ឱ្យមាន​លំនឹង​នៃ​អា​ជីក​ម្ម អាច​ដំណើរការបាន​នៅក្នុង​វិបត្តិ​ជាស​កល នៃ​ជំងឺ Covid-19 នេះ។

លោក បានផ្តល់​យោបល់​ដំណោះស្រាយ​ចំនួន២ ដូច​ជាទី ១ ដំណោះស្រាយ​ខាងក្នុង និង​ទី២ ដំណោះស្រាយ​ខាងក្រៅ ដែល​ទាំង២នេះ នឹង​ជួយ​ឱ្យ​លំហូរ​សាច់ប្រាក់​នៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម លើ​វិស័យ​អចលនទ្រព្យ អាច​ដំណើរការ​ទៅមុខ​ដោយ​រលូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១) ដំណោះស្រាយ​ខាងក្នុង

ជាការ​ពិតណាស់ វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ គឺមាន​ផលប៉ះពាល់​ទូទាំង​សកលលោក ម្ចាស់​អាជីវកម្ម ត្រូវ​រិះរក​មធ្យោបាយ ដើម្បី​ពិភាក្សា​ជាមួយ​អ្នកផ្គត់ផ្គង់ ជាពិសេស​អ​ថិ​តិ​ជន​របស់ខ្លួន តាមរយៈ​ការបង់​នូវ​ទំហំ​សាច់ប្រាក់​ពាក់កណ្តាល​សិន ហើយ​នៅសល់​ប៉ុន្មាន​ទៀត យើង​អាច​ដោះស្រាយ​នៅពេល​ក្រោយ។

ម្យ៉ាងទៀត ម្ចាស់​អាជីវកម្ម ត្រូវ​ពិភាក្សា​ជាមួយ​បុគ្គលិក នៅក្នុង​ក្រុមហ៊ុន​ជា​លក្ខណៈ​ផ្ទៃក្នុង តាមរយៈ​ការបើក​ប្រាក់ខែ​ជូន​ពួកគាត់​ប្រមាណ៥០ ទៅ៧០ភាគរយ ហើយ​សល់​ប៉ុន្មាន​ទៀត ម្ចាស់​អាជីវកម្ម​អាច​សង​នៅពេល​សមស្រប​ណាមួយ​បាន។ ក្នុងន័យនេះ ក្រុមហ៊ុនធំៗនៅក្នុង​ពិភពលោក បាន​កាត់​ប្រាក់ខែ​របស់​បុគ្គលិក ឬ​កាត់បន្ថយ​បុគ្គលិក ជា​ពិ​សេ​ក្រុមហ៊ុន​អាកាសចរណ៍ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​អចលនទ្រព្យ​ជាដើម។

២) ដំណោះស្រាយ​ខាងក្រៅ

បើ​ម្ចាស់​អាជីវកម្ម មិនមាន​លំហូរ​សាច់ប្រាក់ ម្ចាស់​អាជីវកម្ម​នោះ​ត្រូវតែ​ស្វះ​ស្វែងរក​ដើម្បី​និរន្ត​ភាព​អាជីវកម្ម ដោយ​អាច​ស្វែងរក​កម្ចី តាមរយៈ​ប្រព័ន្ធ​ធនាគារ និង​ក្រៅ​ប្រព័ន្ធ​ធនាគារ  ។ ដូច្នេះ ម្ចាស់​អាជីវកម្ម ជា​អ្នក​មានគំនិត​ទស្ស​ទាយ​ក្នុង​រយៈពេល​យូ បើ​គិតថា​កំពុងមាន​វិបត្តិ ដោយ​ការខ្ចី​ពី​ធនាគារ​ប្រើពេល​យូ យើង​អាច​រក​កម្ចី​ក្រៅ​ប្រព័ន្ធ​ធនាគារ បើទោះបី​មានការ​ប្រាក់​ថ្លៃ​បន្តិច តែ​យើង​អាច​យកទៅ​ដោះស្រាយបាន។

យ៉ាងណាក៏ដោយ ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម​ត្រូវតែ​ចេះ​ចាត់ចែង និង​គ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព លើ​ទំហំ​សាច់ប្រាក់​ឱ្យបាន​ល្អ​បំផុត ដើម្បី​អាចឱ្យ​អាជីវកម្ម​របស់ខ្លួន​នៅតែ​បន្ត​ដំណើរការ​ទៅមុខ ដោយ​មិនមាន​ការកកស្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here