រដ្ឋាភិបាលកូរ៉េគ្រោងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ ក្នុងទឹកប្រាក់ជិត៣០០០លានដុល្លារ នៅខែធ្នូនេះ

ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រសួងហិរញ្ញវត្ថុកូរ៉េបានប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋចំនួន៣,៧ពាន់ពាន់លានវ៉ុន (ប្រហែល២,៨៥ពាន់លានដុល្លារ) នៅខែធ្នូនេះ។

នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មានកូរ៉េខាងត្បូង Yonhap កាលពីពេលថ្មីៗកន្លងទៅ។ប្រទេសនេះនឹងបោះផ្សាយលក់ប័ណ្ណរតនាគារតម្លៃ៤០០ពាន់លានវ៉ុន ជាមួយនឹងកាលកំណត់(maturity)រយៈពេល២ឆ្នាំ និងប័ណ្ណបំណុលរដ្ឋាភិបាលរយៈពេល៣ឆ្នាំចំនួន៧០០ពាន់លានវ៉ុននៅក្នុងខែធ្នូនេះ។នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង។

កូរ៉េខាងត្បូងក៏មានគម្រោងបោះផ្សាយលក់មូលបត្របំណុលចំនួន៦០០ពាន់លានវ៉ុន ជាមួយនឹងកាលកំណត់(maturity)រយៈពេល៥ឆ្នាំ និងប័ណ្ណរតនាគាររយៈពេល១០ឆ្នាំចំនួន៧០០ពាន់លានវ៉ុននៅក្នុងខែធ្នូផងដែរ។

លើសពីនេះ រដ្ឋាភិបាលកូរ៉េគ្រោងនឹងបោះផ្សាយមូលបត្របំណុលចំនួន២០០ពាន់លានវ៉ុន និង១ពាន់ពាន់លានវ៉ុន ដែលមានកាលកំណត់រយៈពេល២០ឆ្នាំ និង៣០ឆ្នាំរៀងៗគ្នា រួមជាមួយនឹងប័ណ្ណរតនាគាររយៈពេល៥០ឆ្នាំចំនួន១០០ពាន់លានវ៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបន្ថែមថា ប្រទេសកូរ៉េខាងត្បូងក៏បានបោះផ្សាយលក់មូលបត្របំណុលរដ្ឋប្រហែល៦,៩ពាន់ពាន់លានវ៉ុននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here