ទីផ្សារគ្រាប់ស្វាយចន្ទីឆៅរំពឹងកើនតម្លៃ៥ភាគរយក្នុងឆ្នាំ២០២៤

ដោយ: គង់ ម៉ាលីនណា

ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមស្វាយចន្ទីកម្ពុជា បានធ្វើការព្យាករណ៍ទុកថា នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ តម្លៃគ្រាប់ស្វាយចន្ទីឆៅគុណភាពល្អនឹងកើន៥ភាគរយ ដោយសារគុណភាពស្វាយចន្ទីកម្ពុជា និងតម្រូវការសាកលកើនឡើងរួចមក។

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងដែរថា ក្រៅពីតម្លៃដែលគេរំពឹងថា នឹងកើនឡើង៥ភាគរយ សមាគមក៏រំពឹងថា ទិន្នផលក៏នឹងកើន១០ភាគរយ ដោយសារចម្ការស្វាយចន្ទី​មានស្ថិរភាពនិង បាតុភូត Elnino មិនប៉ះពាល់ខ្លាំងដល់ដំណាំមួយនេះ។

សម្រាប់ ខែតុលាគ្រាប់ផ្លែចន្ទីស្ងួតតម្លៃ៧០០០រៀល ទៅ៧៥០រៀលក្នុង១គីឡូក្រាម ឬ១៩០០ដុល្លា ក្នុង១តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងពិធីបើកដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវ៉ាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៣ក្នុងខេត្តចំនួន៣គឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង លោកស៊ុយ កុកធាន អនុ​ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តាមរយៈការខិតខំលើកស្ទួយលើវិស័យស្វាយចន្ទី និងក៏ដូចជា ការចូលរួមទាំងរាជរដ្ឋាភិបាលពិសេសក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ វិស័យឯកជន លោករំពឹងថា កម្ពុជានឹងអាចក្លាយជាប្រទេស ដែលនាំចេញស្វាយ​ចន្ទីច្រើនជាងគេ និងជាប្រទេសដែល​មានគុណភាព គ្រាប់ស្វាយចន្ទីល្អ​ជាងគេនិង រសជាតិឆ្ងាញ់ ជាងគេក្នុងពិភពលោក។

ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២៣កន្លងមកនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ៦១៥០០ តោន ដែលមានទំហំទឹកប្រាក់ស្មើនឹង៨៣១លានដុល្លារ ថយចុះ១៦,៧​ភាគរយ បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here