តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក(Fed)អាចនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៤ បានជំរុញឱ្យតម្រូវការមាសកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១% ដល់២០៤៣,៩៤ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 2044 GMT ខណៈដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣%ដល់២០៦៧,១ដុល្លារក្នុងមួយអោន។

លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “ជំនឿរបស់យើងគឺថា តម្លៃហាងឆេងមាសអាចនឹងធ្លាក់ថ្លៃចុះ នៅសប្តាហ៍ក្រោយ ប៉ុន្តែជាទូទៅ យើងជឿថា និន្នាការឆ្ពោះទៅរកសន្ទុះខ្ពស់ជាងនេះនឹងបន្តក្នុងពេលអនាគតដ៏ខ្លីខាងមុខ”។

នៅពេលនេះ ក្រុមពាណិជ្ជករកំពុងមើលឃើញឱកាសចំនួន៤៨% ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខ ដោយកើនឡើងពីប្រមាណ៣៥% កាលពីថ្ងៃអង្គារកន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ អ្នកវិនិយោគក៏កំពុងតាមដានមើលទិន្នន័យនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាសូចនាករអតិផរណាដ៏សំខាន់របស់ធនាគារ Fed។

តម្លៃលោហៈធាតុប្រាក់Spot Silver បានធ្លាក់ចុះ០,១% មកនៅត្រឹម២៤,៩៩ដុល្លារ ក្នុងមួយអោន ហើយតម្លៃផ្លាទីនបានធ្លាក់ចុះ០,៩%ដល់៩៣១,២០ដុល្លារក្នុងមួយអោន ខណៈតម្លៃ Palladium បានធ្លាក់ចុះ២,៥% ដល់១០២៨,៣៩ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here