តើធនាគារហត្ថាបានអនុវត្តន៍គោលការណ៍អ្វីខ្លះដើម្បីការពារ អតិថិជន?

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាធនាគារធំមួយ ក្នុងចំណោមធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ធនាគារហត្ថាបាន និងកំពុងអនុវត្តន៍គោលការណ៍ការពារអតិថិជនយ៉ាងខ្ជាប់ខ្ជួន។
តើគោលការណ៍ទាំងនោះមានអ្វីខ្លះ? យោងតាមព័ត៌មានរបស់ធនាគារនេះបានឲ្យដឹងថា ក្នុងគោលដៅការពារអតិថិជន ដើម្បីបញ្ចៀសហានិភ័យនានា ក៏ដូចជា ការលើកទឹកចិត្តដល់អតិថិជន ធនាគារបាន និងកំពុងអនុវត្តន៍គោលការណ៍ជាច្រើន រួមមាន ទី១ ចូលរួមទប់ស្កាក់ការជំពាក់បំណូលវណ្ឌករ ទី២ កំណត់តម្លៃផលិតផលឲ្យបានសមរម្យ។

ទី៣ បង្កើតនិងលក់ផលិតផលសមស្រប តាមគោលការណ៍ការពារអតិថិជន ទី៤ មានយន្តការសម្រាប់ដោះស្រាយបណ្តឹង ទី៥ រក្សាឯកជនភាពនៃទិន្នន័យអតិថិជន ទី៦ មានតម្លាភាព ទី៧ គោរពនិងផ្តល់តម្លៃស្មើគ្នាចំពោះអតិថិជន និងទី៨ មានបុគ្គលិកគិតគូរអំពីសុខទុកក្ខអតិថិជន។
ធនាគារហត្ថាបាន និងកំពុងសាងសង់ អាគារការិយាល័យកណ្តាលរបស់ខ្លួន លើមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រកំពស់២៤ជាន់ ដែលជាសញ្ញាបង្ហាញនូវភាពរ៉ឹងមាំ នៃប្រតិបត្តិការធនាគារនេះនៅកម្ពុជា ក៏ដូចជា បង្កើនទំនុកចិត្តបន្ថែមដល់អតិថិជនផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here