តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានស្ថិតនៅទ្រឹង នៅថ្ងៃច័ន្ទនេះ មុនពេលចេញផ្សាយនូវទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងសប្តាហ៍នេះ ខណៈអ្នកវិនិយោគក៏កំពុងរង់ចាំមើលកិច្ចប្រជុំរបស់អង្គការបណ្តាប្រទេសនាំចេញប្រេង OPEC+ផងដែរ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានស្ថិតនៅទ្រឹងនៅថ្ងៃច័ន្ទនេះ ខណៈផ្សារហ៊ុន S&P 500 futures បានធ្លាក់ថ្លៃចុះ០,១ភាគរយ ហើយផ្សារហ៊ុន Nasdaq futures បានធ្លាក់ថ្លៃចុះ០,២ភាគរយ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,៣៩ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៨៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ១,០ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៦៩ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,៤១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនKOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៨ភាគរយ។

ចំណែកឯ តម្លៃប្រេងមានការប្រែប្រួលតិចតួចនៅថ្ងៃច័ន្ទនេះ ដោយប្រេងឆៅ Brent ជួញដូរក្នុងតម្លៃលើសពី៨០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំលទ្ធផលពីកិច្ចប្រជុំរបស់អង្គការ OPEC + នៅចុងសប្តាហ៍នេះ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង១២សេន ដល់៨០,៧០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0028 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១០សេន ដល់៧៥,៦៤ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here