ការប្រកាសពីវ៉ាក់សាំងកូវីដ១៩ អាចជំរុញឱ្យសេដ្ឋកិច្ចពិភពលោកងាកទៅរកកំណើនវិជ្ជមានឆាប់ៗ

ដោយ៖ វុទ្ធី

អន្តរជាតិ៖ ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក អាចផ្លាស់ប្តូរមករកភាពល្អប្រសើរ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យកាលពីថ្ងៃចន្ទ សម្រាប់វ៉ាក់សាំងCOVID-19 ដែលបង្កើតដោយក្រុមហ៊ុន Pfizer Inc និងBioNTech SE។

កាលពីជិតមួយខែមុន មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២១ នឹងមានកំណើនមានកំណើនទាប ដោយលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក នឹងមានរយៈពេលយូរ និងមានភាពមិនប្រាកដប្រជា។ ឥឡូវនេះ លទ្ធភាពនៃវ៉ាក់សាំង ដែលទទួលបានជោគជ័យ កំពុងត្រូវបានផលិត និងចែកចាយឱ្យបានឆាប់ ឫនៅដើមឆ្នាំក្រោយ នឹងអាចធានានូវការកែប្រែយ៉ាងសំខាន់ ចំពោះការព្យាករណ៍កំណើនសម្រាប់ត្រីមាសទី១ ឆ្នាំក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Torsten Slok ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Apollo Global Management Inc បាននិយាយថា “នេះគឺជាការផ្លាស់ប្តូរមួយ ហើយនេះជាអ្វីដែលយើងកំពុងរង់ចាំ ចាប់តាំងពីខែមីនា”។

ផ្សារហ៊ុនអាមេរិក បានកើនឡើងយ៉ាងខ្លាំងដល់កំណត់ត្រាខ្ពស់ បន្ទាប់ពីការវិភាគបណ្តោះអាសន្នរបស់ក្រុមហ៊ុន Pfizer និង BioNTech បានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេ បានការពារជាង ៩០ ភាគរយនៃការឆ្លងជំងឺ COVID-១៩ ដែលជាការរកឃើញថ្មីបែបវិទ្យាសាស្ត្រល្អមួយ រហូតមកដល់ពេលនេះ។ លទ្ធផលត្រូវរងចាំមើលការបញ្ជាក់ពីរដ្ឋបាលចំណីអាហារ និងឪសថរបស់សហរដ្ឋអាមេរិក។

ដោយសារការឆ្លងជំងឺCOVID-19 បានកើនឡើងយ៉ាងលឿននៅសហរដ្ឋអាមេរិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន សេដ្ឋកិច្ចនៅតែអាចជួបនឹងផលលំបាកក្នុងត្រីមាសទី៤។

រុមហ៊ុនផលិតឱសថ Pfizer របស់អាល្លឺម៉ង់នៅថ្ងៃចន្ទនេះបានប្រកាសថា ផ្អែកលើលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 បានបង្ហាញថា វ៉ាក់សាំងដំបូងរបស់ខ្លួន អាចការពារមនុស្ស កុំឱ្យឆ្លងជំងឺរាតត្បាតសកល COVID-19 បានរហូតដល់ជាង៩០% ។ នេះយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

វ៉ាក់សាំងនេះ ត្រូវបានធ្វើតេស្តលើមនុស្សចំនួន៤៣,៥០០នាក់ នៅក្នុងប្រទេសចំនួនផ្សេងៗគ្នា ដោយលទ្ធផលបានបង្ហាញថា មិនមានអ្វីជាការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់វាឡើយ ហើយក្រុមហ៊ុនគ្រោង នឹងដាក់ពាក្យសុំការយល់ព្រមជាបន្ទាន់ ដើម្បីប្រើប្រាស់វ៉ាក់សាំងនេះនៅចុងខែនេះតែម្តង។

ការចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវការចំនួន២ដូស ខណៈរយៈពេលពីដូសទី១ ទៅទី២ មានចំនួន ៣សប្តាហ៍។ ការតេស្តសាកល្បងនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ ប្រស៊ីល អាហ្សង់ទីន អាហ្រិកខាងត្បូង និងប្រទេសតួកគីបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព៩០% ក្នុងការការពារមនុស្សកុំឲ្យឆ្លងជំងឺ COVID-19 បន្ទាប់ពីដូសទី២ រយៈពេល៧ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here