ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ ជំរុញ បរិវត្តកម្មឌីជីថលសហគ្រាស លើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មី

ភ្នំពេញ៖ពិព័រណ៍”ធុរកិច្ចថ្មី នវានុវត្ដន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានបញ្ចប់ ដោយរលូន និងជោគជ័យនានៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។ ពិព័រណ៍ មានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, ស្ថាប័នគាំទ្រសហគ្រិនភាព, គ្រឹះស្ថាន ធនាគារ, ធុរកិច្ចថ្មី, គ្រឹះស្ថានអប់រំ, ដៃគូអភិវឌ្ឍន៍, សហគ្រាស, សិស្ស-និស្សិត ក៏ដូចជាសាធារណជន សរុបចំនួន ជាង១ម៉ឺននាក់។

បណ្ឌិត តាំង ងួនលី នាយក មជ្ឈ មណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”បានថ្លែងក្នុងពិធីបិទថា៖ពិព័រណ៍នេះត្រូវបានធ្វើឡើងក្រោមគោលបំណងចម្បងចំនួន ៥ គឺ ១) ជំរុញ បរិវត្តកម្មឌីជីថលសហគ្រាស និងលើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មី ២) បញ្ជ្រាបការយល់ ដឹងអំពី ធុរកិច្ចថ្មីដល់តួអង្គពាក់ព័ន្ធ ជាពិសេសទៅដល់យុវជន ដែលមាន បំណងចង់បង្កើតធុរកិច្ចថ្មី, ៣) ផ្សព្វផ្សាយអំពីនីតិវិធីចុះបញ្ជីអាជីវកម្ម, នីតិវិធីស្នើសុំអាជ្ញាបណ្ណជំនាញ និងសេវាគាំទ្រផ្សេងៗ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម និងការ បង្កើត ធុរកិច្ចថ្មី, ៤) ពង្រីកបណ្តាញគាំទ្រ និងកៀរគរតួអង្គពាក់ព័ន្ធក្នុង ការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និង ៥) ផ្សារភ្ជាប់សហគ្រិន និងនវានុវត្តន៍ ជាមួយអ្នកជំនាញតាម វិស័យនីមួយៗ ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិព័រណ៍មានវេទិកាចំនួន ២ រួមមាន (១) វេទិកាធំ ដែលផ្តោតលើកិច្ចពិភាក្សាស្តីពី សេដ្ឋកិច្ចឌីជីថល និងការចាប់យកឌីជីថលរបស់សហគ្រាស និង (២) វេទិកាធុរកិច្ចថ្មី ដែលផ្តោតលើកិច្ចពិភាក្សា និងកម្មវិធីប្រកួតប្រជែងនានា ក្រោមប្រធានបទពាក់ព័ន្ធនឹងធុរកិច្ចថ្មី។ ពិព័រណ៍នេះមាន សុន្ទរកថាចំនួន ៤, បទបង្ហាញចំនួន ២១ និងកិច្ច ពិភាក្សា ចំនួន ៨ ដែលផ្តោតលើប្រធានបទសំខាន់ៗ ដូចជា សេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, បរិវត្តកម្មសហគ្រាស, យុទ្ធសាស្ត្រជាតិដើម្បីគាំទ្រ, នីតិវិធី ក្នុងការអនុលោមតាម ផ្លូវ ច្បាប់, ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី។បន្ថែមលើនេះពិព័រណ៍នេះ ក៏មានស្តង់ចំនួន ៤០ សម្រាប់ដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ក្រសួង និងស្ថាប័ន សាធារ ណៈ, ស្ថាប័នគាំទ្រសហគ្រិនភាព, សហគ្រាសនិងធុរកិច្ចថ្មី ផងដែរ។

ក្នុងពិព័រណ៍នេះ អ្នកចូលរួមបានទទួលចំណេះដឹង និងព័ត៌មានជាច្រើន តាមរយៈការចែក- រំលែកបទពិសោធន៍, កិច្ចពិភាក្សា និងបទបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ។ ចំណេះ ដឹង និងព័ត៌មាន ទាំងនោះផ្ដោតទៅលើទិដ្ឋភាពសំខាន់ៗចំនួន ៥ រួមមាន (១) ស្ថានភាព, ការចូលរួមចំណែក, ការកំណត់អាទិភាព និងកាលានុវត្តភាពនៃសេដ្ឋកិច្ចឌីជីថល ដើម្បី ជំរុញទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម (២) យុទ្ធសាស្ត្រ និងនីតិវិធីក្នុងការចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន ទាំងស្រុង, (៣) ស្ថានភាព និងតម្រូវការ របស់សហគ្រាស ក៏ដូចជាការគាំទ្រសហគ្រាសក្នុងការចាប់យក ឌីជីថល, (៤) ស្ថានភាព, វឌ្ឍនភាព និងសេវាកម្មផ្សេងៗរបស់ធុរកិច្ចថ្មីនៅកម្ពុជា និង (៥) បញ្ហា ប្រឈម, កាលានុវត្តភាព និងតម្រូវការ ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា។

គួរកត់សម្គាល់ថា៖បច្ចេកវិទ្យាឌីជីថល បាន និងកំពុងដើរតួនាទីចម្បង និងសំខាន់នៅក្នុងមូលដ្ឋានកំណើន សេដ្ឋកិច្ច ក៏ដូចជាមុខងារសង្គម ដែលឆ្លុះបញ្ចាំងតាម រយៈការលេច ឡើងនូវ ផលិតផល និងសវា ឌីជីថលជាច្រើនដូចជា ការចុះបញ្ជីអាជីវកម្ម និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការទូទាត់សងប្រាក់ឌីជីថល, និងកម្មវិធីទំនាក់ទំនង សង្គម ដែលចូលមកសម្រួលដល់ការងារ មុខជំនួញ ក៏ដូចជាការរស់នៅប្រចាំថ្ងៃ។ ខណៈដែលសកម្មភាពទាំងនេះបាន និងកំពុងតែវិវឌ្ឍ, សេដ្ឋកិច្ចឌីជីថលក៏លេច ឡើង កាន់ តែ ច្បាស់ និងបានក្លាយជាចន្ទល់ថ្មីសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនលើសកលលោក រួមទាំងកម្ពុជាផងដែរ។ សេដ្ឋកិច្ចឌីជីថលផ្ដល់នូវកាលានុវត្តភាព ជាច្រើន ជាពិសេស តាមរយៈការបង្កើតឧស្សាហកម្ម និងទីផ្សារថ្មីៗ, ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ទៅនឹងខ្សែច្រវាក់ តម្លៃ សកល, ការកាត់បន្ថយភាពពឹងផ្អែកលើវិស័យឧស្សាហកម្មបែបប្រពៃណី និងការជំរុញជវភាពសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងជាដើម។

លោកបណ្ឌិត តាំង ងួនលី បានលើកយកចំណុចសំខាន់ៗជាគន្លឹះចំនួន៥ចំណុចនៅក្នុងពិព័រណ៍”ធុរកិច្ចថ្មី នវានុវត្ដន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល”ដែលរួមមមាន៖
(១) សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា៖ សេដ្ឋកិច្ចឌីជីថល សំដៅដល់នីតិវិធី, ប្រតិបត្តិការអន្តរ-សកម្ម និងសកម្មភាពសេដ្ឋកិច្ចនានាដែលពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថល។ រាជ រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ និងចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាកម្លាំងស្នូលមួយក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចជាតិទាំងមូល ដែលអាចនឹងបង្កើតឱកាសការងារ និងអាជីវកម្មថ្មីៗ កាន់តែច្រើនឡើង ក្នុងការរួមចំណែកកែលម្អរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន។ យ៉ាងណាមិញ, សេដ្ឋកិច្ចឌីជីថលកម្ពុជា នៅមានភាពក្មេងខ្ចីនៅឡើយ ហើយមានតែពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះ ដែលមានភាពលេចធ្លោជាងគេនិងជាវិស័យដែលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចឌីជីថល។ ខណៈនេះ ជាពេលវេលាកសាងនូវសមាសភាគគ្រឹះសំខាន់ៗ របស់សេដ្ឋកិច្ចឌីជីថលជាមុនសិន មុននឹងអាចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលឱ្យមានភាពរស់រវើក និងចូលរួមចំណែក មហិមា ក្នុងការ បង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចជាតិទាំងមូល។ ចលករសំខាន់ៗ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា រួមមាន អត្រាខ្ពស់នៃអ្នកប្រើទូរសព្ទឆ្លាត និងអ៊ុនធឺណិត, ការគាំទ្រពីរាជរដ្ឋាភិបាល, និងការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា។

(២) ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន៖ នីតិវិធីថ្មីនេះ ជានីតិវិធីដែលប្រើប្រាស់គោលការណ៍ផ្តល់ព័ត៌មានតែមួយដង ដោយទិន្នន័យនឹង ត្រូវបានចែកចាយ ទៅ កាន់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។ ការចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធ អនឡាញ ទាំងស្រុង រាប់ចាប់ពីការបំពេញឯកសារការបង់ប្រាក់, និងការទាញយកអាជ្ញាបណ្ណ និងវិញ្ញាបនបត្រ ដោយមិនតម្រូវឱ្យផ្ដល់នូវឯកសារទម្រង់រឹងនោះឡើយ។ គិតត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ មានសហគ្រាសចំនួន៣១, ៣០១ បានចុះបញ្ជីអាជីវកម្មដោយជោគជ័យតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ។

(៣) ការធ្វើឌីជីថលូបនីយកម្មរបស់សហគ្រាស៖ ការប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រាស ក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែនៅមាន កម្រិត នៅឡើយ។ ភាគច្រើន សហគ្រាសប្រើប្រាស់គេហទំព័រ ឬបណ្តាញសង្គម ក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួន ប៉ុន្តែមិនទាន់សូវមានការ ប្រើប្រាស់ ប្រព័ន្ធ ឌីជីថល សម្រាប់គ្រប់គ្រងអាជីវកម្ម ព្រមទាំងឧបករណ៍ ប្រមូល និងវិភាគទិន្នន័យស្វ័យប្រវត្តិនៅឡើយទេ។ ការណ៍នេះបង្ហាញថា សហគ្រាសកម្ពុជា ស្ថិត នៅដំណាក់កាល ដំបូងក្នុងការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ទន្ទឹមជាមួយគ្នានេះ សហគ្រាសក្នុងប្រទេសកម្ពុជា បានចូលរួមតិចតួចនៅឡើយទៅក្នុងខ្សែច្រវាក់តម្លៃ និង ខ្សែច្រវាក់ ផលិតផលកម្មវិស័យឌីជីថល ទាំងក្នុងតំបន់ និងសកល។

(៤) ស្ថានភាពនៃធុរកិច្ចថ្មីនៅកម្ពុជា៖ ជាមួយនឹងការរីកចម្រើនឥតឈប់ឈររបស់បច្ចេក- វិទ្យា ព្រមទាំងកំណើនយុវជនកម្ពុជាដែលមានទេព្យកោសល្យផ្នែកបច្ចេកវិទ្យា និងពោរពេញដោយ គំនិតសហគ្រិនភាព, ចំនួនធុរកិច្ចថ្មីនៅកម្ពុជាកំពុងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផ្អែកតាមទិន្នន័យក្នុងថ្នាល ធុរកិច្ចថ្មីកម្ពុជា (Startup Cambodia) ធុរកិច្ចថ្មីដែលបានចុះឈ្មោះក្នុងថ្នាលនេះ មានចំនួន ១៦៣ ហើយភាគច្រើននៃធុរកិច្ចថ្មីទាំងនេះ សុទ្ធតែប្រើបច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើតផលិតផល និងសេវាកម្មរបស់ពួកគេ។ ខ្ញុំជឿជាក់ថា ចំនួនធុរកិច្ចថ្មី អាចនឹងមានច្រើនជាងនេះ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យធុរកិច្ចថ្មីផ្សេងៗធ្វើការចុះ ឈ្មោះ បន្ថែមនៅក្នុង ថ្នាលធុរកិច្ចថ្មីកម្ពុជានេះ ដើម្បីយើងអាចទទួលបានទិន្នន័យមួយដែលមាន លក្ខណៈពេញលេញ និងទី(៥) ទិដ្ឋភាពប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា មានការរីកចម្រើនលឿនយ៉ាងឆាប់រហ័ស ជាមួយនឹងការចូលរួម និងផ្តល់ការគាំទ្រពីតួអង្គពាក់ ព័ន្ធជា ច្រើន ជាពិសេសការបណ្តុះបណ្តាលជំនាញសហគ្រិនភាព, ការផ្តល់កម្មវិធីបណ្តុះ និងពន្លឿនអាជីវកម្មនានា ព្រមទាំងការផ្តល់កញ្ចប់ថវិកាសម្រាប់យកទៅ អភិវឌ្ឍ ផលិត ផល គំរូផ្សេងៗផងដែរ។ យ៉ាងណាមិញ ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជាស្ថិតនៅដំណាក់កាលដំបូងនៅឡើយ ហើយបាននិងកំពុងជួបប្រទះកត្តារាំងស្ទះមួយចំនួន រួមមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ, ជំនាញ, ក្របខណ្ឌច្បាប់, បរិយាកាសអំណោយផល, អ្នកផ្តល់ប្រឹក្សាយោបល់ និងការគាំទ្រហិរញ្ញវត្ថុ ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here