មូលនិធិ​ ​Mad​do​x Jo​lie​-​Pit​t​ ​គាំទ្រ​ដល់​ការងារ​សង្គម​នៅ​កម្ពុជា

អ្នកស្រី​ ​Angel​in​a​ Jo​lie​ ​ជាតា​រា​សម្តែង​ដ៏​ល្បី​ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​ ​Academy​ ​និង​ជារឿយៗ​ត្រូវ​បាន​គេ​កោតសរសើរ​ចំពោះ​ការងារ​របស់​គាត់​នៅ​ក្នុង​ហូ​លី​វូ​ដ​។​ ​ប៉ុន្តែ​ភាព​ល្បីល្បាញ​នៃ​ការ​សម្តែង​របស់​អ្នកស្រី​ ​មិនមែន​ជា​សមិទ្ធផល​ដ៏​ធំបំផុត​ដែល​អ្នកស្រី​បាន​រួមចំណែក​ជួយ​ពិភពលោក​នោះ​ទេ​។​ ​អ្នកស្រី​គឺជា​គំរូ​ដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ថា​ ​អ្នកមានអំណាច​ ​និង​ឥទ្ធិពល​អាច​ក្លាយទៅជា​សប្បុរស​ជន​ដ៏​អស្ចារ្យ​ ​ដោយ​បាន​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ជាស​កល​។​

​កិច្ច​ខិតខំ​ប្រឹងប្រែង​មនុស្សធម៌​របស់​អ្នកស្រី​Angel​in​a​ Jo​lie​

​ជាង​២​០​ឆ្នាំ​មកនេះ​ ​អ្នកស្រី​បាន​បម្រើ​ការ​អោយ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​ (UN​H​CR) ​និង​មាន​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ ​ក្នុង​អំឡុង​ពេល​នោះ​ ​អ្នកស្រី​បាន​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ ​ដើម្បី​ជួប​ជាមួយ​សហគមន៍​ជនភៀសខ្លួន​ ​មកពី​ប្រទេស​យេ​ម៉ែន​ ​និង​ប៊ូ​គី​ណា​ហ្វា​សូ​ ​ហើយ​បាន​តស៊ូ​មតិ​ជាបន្តបន្ទាប់​ដើម្បី​សុំ​ការ​គាំទ្រ​ពី​អន្តរជាតិ​ក្នុង​ការ​ជួយ​ដល់​ជនភៀសខ្លួន​ ​និង​អ្នក​ស្វែងរក​សិទ្ធិជ្រកកោន​។​

​ទោះបីជា​អ្នកស្រី​លែង​បម្រើ​ការ​ជាមួយ​អង្គការសហប្រជាជាតិ​ក៏ដោយ​អ្នកស្រី​នៅតែ​បន្ត​ការងារ​មនុស្សធម៌​អស់​រយៈពេល​ពីរ​ទសវត្សរ៍​នៅ​ប្រទេស​កម្ពុជា​ ​តាមរយៈ​មូលនិធិ​ ​Mad​do​x Jo​lie​-​Pit​t​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​អ្នកស្រី​បាន​មក​ប្រទេស​កម្ពុ​ជាលើកដំបូង​នៅ​ពេល​មក​ថត​រឿង​ ​L​ar​a​ Cr​oft​: ​Tomb​ ​Raider​ ​ក្នុង​ឆ្នាំ​២​០​០​០​ ​ហើយ​អ្នកស្រី​មាន​អារម្មណ៍​ជាប់ចិត្ត​នឹង​ប្រទេស​នេះ​យ៉ាង​ខ្លាំង​។​ ​អ្នកស្រី​ពេញចិត្ត​នូវ​ភាព​ស្រស់​ស្អាត​ភាព​ធន់​ ​ភាព​ទន់ភ្លន់​ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​”​។​ ក្នុង​អំឡុង​ពេល​ថត​ខ្សែភាពយន្ត​នោះ​ ​អ្នកស្រី​បាន​ស្មុំ​កូនខ្មែរ​ដំបូង​ដែល​មានឈ្មោះ​ ​ថា​ ​Mad​do​x​។​ ​ក្រោយមក​អ្នកស្រី​បាន​បង្កើត​អង្គការ​ ​ហើយ​ដាក់ឈ្មោះ​ថា​មូលនិធិ​ ​Mad​do​x Jo​lie​-​Pit​t​ ​ដែល​ផ្តោត​លើ​ “​ការ​អភិ​រក្ស​បរិស្ថាន​ ​និង​គាំទ្រ​សហគមន៍​ជនបទ​” ​នៅ​កម្ពុជា​។​

​មូលនិធិ​ ​Mad​do​x Jo​lie​-​Pit​t​

​ភារកិច្ច​ដំបូង​របស់​អង្គការ​គឺ​បង្កើត​បរិយាកាស​សុវត្ថិភាព​សម្រាប់​សហគមន៍​ជនបទ​ ​និង​កំណត់​ដំណាក់កាល​សម្រាប់​ការ​ការពារ​បរិស្ថាន​តាមរយៈ​ការ​បោស​ស​ម្អា​ត​មីន​។​ ​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​មីន​ច្រើនជាង​គេ​ក្នុង​ពិភពលោក​។​ ​ជាក់ស្តែង​ ​គ្រាប់មីន​មិនទាន់​ផ្ទុះ​ប្រមាណ​ ​៤​លាន​គ្រាប់​ត្រូវ​បាន​ដោះចេញ​ចន្លោះ​ពី​ឆ្នាំ​ ​១​៩​៩​២​ ​ដល់​ឆ្នាំ​ ​២​០​១​៨​។​ ​គ្រាប់មីន​ដែល​បាន​បង្កប់​ដោយ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ​១​៩​៨​០​ ​និង​ ​១​៩​៩​០​ ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជនស៊ីវិល​នៅ​កម្ពុជា​។​ ​ខណៈ​ដែល​គ្រាប់មីន​នៅតែ​មាន​រហូតដល់​សព្វថ្ងៃនេះ​ ​ការ​ខិតខំ​របស់​មូលនិធិ​ ​Mad​do​x Jo​lie​-​Pit​t​ ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​សុវត្ថិភាព​។​

​បន្ទាប់ពី​សកម្មភាព​បោស​ស​ម្អា​ត​មីន​ ​មូលនិធិ​បាន​រួមចំណែក​ការពារ​បរិស្ថាន​ដើម្បី​ជួយ​ដល់​សហគមន៍​ជនបទ​។​ ​គោលការណ៍​របស់​មូល​និ​ធី​ “​គឺ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​ ​ខណៈ​ដែល​ពួកគេ​អភិវឌ្ឍ​សហគមន៍​និង​ការពារ​ធនធានធម្មជាតិ​របស់​ពួកគេ​។​ បំ​ពេញការ​ងារ​នៅ​ក្នុង​សហគមន៍​ដាច់ស្រយាល​ ​មូលនិធិ​បាន​ជួយ​គ្រួសារ​​​ដែល​ងាយ​រងគ្រោះ​នៅ​ក្នុង​សហគមន៍​ជនបទ​ ​ដើម្បី​បំពេញ​តម្រូវ​ការចាំបាច់​ ​និង​ទទួល​បាន​សេវា​ផ្នែក​សុខភាព​ ​និង​ការអប់រំ​។​

​ធាតុ​សំខាន់​នៃ​ការ​គាំទ្រ​សហគមន៍​នៅ​កម្ពុជា​របស់​មូលនិធិ​ ​គឺ​ក្រុម​ការងារ​ទាំងអស់​ជា​ជន​ជាតិខ្មែរ​ ​ពីព្រោះ​ពួកគេ​យល់​ដឹង​អំពី​បញ្ហា​ក្នុង​តំបន់​ ​និង​រស់នៅ​ដោយ​ផ្ទាល់​ជាមួយ​សហគមន៍​ដែល​ជា​ចំណុច​សំខាន់​នៃ​បេសកកម្ម​របស់​ពួកគេ​។​ ​ដោយសារ​ក្រុម​ការងារ​រស់នៅ​ក្នុង​ភូមិ​ក្នុងស្រុក​ ​ពួកគេ​នឹង​មិន​មាន​បញ្ហា​ជុំវិញ​ខ្វះ​ការយល់​ដឹង​អំពី​វប្បធម៌​ ​ដែល​បង្ក​ភាព​ងាយ​ស្រូល​ក្នុង​ការ​ធ្វើការ​រវាង​មូលនិធិ​ ​និង​សហគមន៍​ជនបទ​។​

​ដោយស្ថាន​ភាព​មីន​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​ធូ​ស្រាល​ ​ក្រុម​ការងារ​បាន​ផ្តោត​លើ​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ​ចំនួន​៦​ផ្សេងទៀត​រួម​មាន​ ​ការ​អភិ​រក្ស​ ​កសិកម្ម​ ​ការអប់រំ​ ​ការ​ពង្រឹង​អំណាច​របស់​ស្ត្រី​ ​កំណើន​សេដ្ឋកិច្ច​ ​និង​សុខភាព​។​ វិ​ស័​យ​ទាំងអស់​នេះ​គឺជា​បញ្ហា​ប្រឈម​ដែល​សហគមន៍​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ជម្នះ​ចាប់តាំង​ពី​ការ​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​។​

​បច្ចុប្បន្ន​ ​ប្រហែល​ ​១​៧​.​៨​% ​នៃ​ប្រជាជន​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​។​ ​លទ្ធភាព​ទទួល​បាន​តម្រូវ​ការ​មូលដ្ឋាន​ ​អនាម័យ​ ​និង​ការអប់រំ​បាន​ប្រសើរ​ឡើង​ក្នុង​ទសវត្សរ៍​កន្លងមក​ ​ប៉ុន្តែ​ត្រូវការ​វឌ្ឍនភាព​បន្ថែម​ទៀត​ ​ហើយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​ដំណើរការ​នេះ​។​

​គំនិត​ផ្តួចផ្តើម​ដោយ​មូលនិធិ​Mad​do​x Jo​lie​-​Pit​t​ ​កំពុង​គាំទ្រ​ដល់​វិ​ស​័​យ​សុខាភិបាល​ ​និង​វិបុលភាព​យូរអង្វែង​នៃ​សហគមន៍​កម្ពុជា​។​ ​មូលនិធិ​បាន​បើក​គ្លី​និ​ក​ថែទាំ​សុខភាព​ចំនួន​ពីរ​ ​និង​បន្ទប់​សម្ភព​ ​រួម​ទាំង​ផ្តល់​ការ​បណ្តុះបណ្តាល​គ្រូពេទ្យ​ ​និង​ម្តាយ​វ័យក្មេង​លើ​ការថែទាំ​សុខភាព​កុមារ​។​ ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​បាន​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​កសិករ​ ​ដើម្បី​ជួយ​សហគមន៍​ជនបទ​រក្សា​លទ្ធភាព​ទទួល​បាន​អាហារ​ដែល​មាន​សុវត្ថិភាព​ ​និង​ជីវជាតិ​ ​ក៏ដូចជា​ការប្រើប្រាស់​ដី​ ​និង​ធនធាន​ឱ្យ​បាន​ល្អ​បំផុត​។​

​លើស​ពី​នេះ​ ​មូលនិធិ​បាន​បង្កើត​បណ្ណាល័យ​ចល័ត​ចំនួន​ពីរ​ ​ដែល​ធ្វើដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា​ ​ជាមួយនឹង​ធនធាន​ចាំបាច់​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អន​ក្ខ​រ​កម្ម​។​ ​ការ​ទទួល​បាន​ធនធាន​អប់រំ​អោយ​ស្មើភាព​គ្នា​នៅតែ​ជា​បញ្ហា​ ​ជាពិសេស​នៅ​តាម​តំបន់ជនបទ​ ​ឬ​តំបន់​ក្រីក្រ​ខ្លាំង​។​ ​ដើម្បី​ដោះស្រាយបញ្ហា​នេះ​ ​មូលនិធិ​ ​Mad​do​x Jo​lie​-​Pit​t​ ​បាន​ផ្គត់ផ្គង់​ស​ម្ភារៈ​ក្នុង​ថ្នាក់​ ​និង​ “​ធ្វើការ​ជាមួយ​គ្រូបង្រៀន​នៅ​តាម​ជនបទ​ចំនួន​៨​២​ ​នាក់​នៅ​តាម​សាលាបឋមសិក្សា​ ​និង​មធ្យមសិក្សា​ចំនួន​១​០​ដើម្បី​កែ​លម្អ​ការ​បង្រៀន​ ​និង​អគារសិក្សា​”​។​

​មូលនិធិ​ ​Mad​do​x-Jo​lie​ ​Pit​t​ ​ទទួលស្គាល់​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​ការ​អភិ​រក្ស​បរិស្ថាន​ ​និង​ការអប់រំ​ ​ហើយ​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែ​លម្អ​កត្តា​ទាំងពីរ​នេះ​។​ ​អ្នក​សម្របសម្រួល​ផ្នែក​អប់រំ​ ​និង​ក្រុម​អភិ​រក្ស​របស់​មូលនិធិ​បាន​បង្កើត​ក្លឹប​ ​E​co​-​Ranger​ ​នៅ​ក្នុង​សាលារៀន​ ​ដើម្បី​បង្រៀន​សិស្ស​អំពី​តម្លៃ​ព្រៃឈើ​ ​ការ​កាប់ព្រៃ​ឈើ​ ​ជី​វ​ចម្រុះ​ ​និង​កាកសំណល់​។ ​កម្មវិធី​ទាំងនេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​មូលនិធិ​Mad​do​x Jo​lie​-​Pit​t​ ​ក្នុង​ការ​គាំទ្រ​សហគមន៍​ជនបទ​របស់​ប្រទេស​កម្ពុជា​ ​តាមរយៈ​កម្មវិធី​ប្រកបដោយ​ចីរភាព​។​ ។​ Bor​g​e​n ​Magazine

LEAVE A REPLY

Please enter your comment!
Please enter your name here