ធនាគារពិភពលោកអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពរឹងមាំ ទោះបីជួបប្រឈមបញ្ហាពីកត្តាខាងក្រៅ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ធនាគារពិភពលោកបានឱ្យដឹងនៅក្នុងរបាយការណ៍ទស្សនវិស័យសម្រាប់ប្រទេសកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែមានភាពរឹងមាំ ទោះបីជាប្រឈមបញ្ហាពីកត្តាខាងក្រៅ និងក្នុងស្រុកយ៉ាងណាក្តី។

នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ធនាគារពិភពលោកបានព្យាករណ៍ថា កំណើន GDP ពិតប្រាកដរបស់កម្ពុជា នឹងសម្រេចបាន ក្នុងរង្វង់៥,៤ភាគរយ នៅឆ្នាំ២០២៣នេះ និងកើនឡើងដល់៥,៨ភាគរយនៅឆ្នាំ២០២៤ ដោយសារការកើនឡើងនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់។

បច្ចុប្បន្ន កម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុយជ្រោយក្នុងតំបន់ (RCEP)។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសអារ៉ាប់រួមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារពិភពលោកបានគូសបញ្ជាក់ថា “ដោយសម្លឹងឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចកម្ពុជាអាចរងផលប៉ះពាល់បន្ថែមទៀត ដោយសារការធ្លាក់ចុះនៃតម្រូវការពិភពលោក ឬវិបត្តិនៃតម្លៃប្រេង និងម្ហូបអាហារ”។

ធនាគារពិភពលោកបានបន្ថែមថា “ចំពោះបញ្ហាប្រឈមក្នុងស្រុក ដូចជា ការកើនឡើងនៃបំណុលក្នុងគ្រួសារ និងកំណើនឥណទានក្នុងស្រុកលើវិស័យអចលនទ្រព្យនៅតែជាហានិភ័យ”។

LEAVE A REPLY

Please enter your comment!
Please enter your name here