តម្លៃប្រេងធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានស្ថិតនៅទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលអ្នកវិនិយោគកាន់តែមានទំនុកចិត្តថា អត្រាការប្រាក់នៅទូទាំងពិភពលោកនឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២៤ខាងមុខ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១១ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសជប៉ុនបានបិទនៅថ្ងៃព្រហស្បតិ៍នេះ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣២ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,០៥៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,០៧៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,៥៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនKOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៤ភាគរយ។

តម្លៃប្រេងបានធ្លាក់ចុះ១ភាគរយនៅក្នុងការជួញដូរដំបូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអង្គការ OPEC + បានពន្យារពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដោយជំរុញឱ្យមានទស្សនៈលើកឡើងថា អង្គការនេះអាចកាត់បន្ថយការផលិតប្រេងតិចជាងការរំពឹងទុកពីមុន។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៨១សេន ឬ១ភាគរយ មកនៅត្រឹម៨១,១៥ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ៤ភាគរយកាលពីថ្ងៃពុធ។ តម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៧២សេន ឬ០,៩ភាគរយ មកត្រឹម៧៦,៤០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ៥ភាគរយកាលពីថ្ងៃពុធ។

LEAVE A REPLY

Please enter your comment!
Please enter your name here