កិច្ចព្រមព្រៀង RCEP នឹងជំរុញការសាងសង់សហគមន៍សេដ្ឋកិច្ចទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ពីអង្គការ International Mountain Tourism Alliance និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ-សង្គមចិនបង្ហាញថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងរៀបចំឡើងវិញនូវគំរូក្នុងការអភិវឌ្ឍទេសចរណ៍ពិភពលោក និងជួយកសាងសហគមន៍សេដ្ឋកិច្ចទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក។

RCEP មានសមាជិកចំនួន១៥ប្រទេសដូចជាប្រទេសជាសមាជិកអាស៊ានចំនួន១០ បូករួមទាំងប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលុបបំបាត់ពន្ធជាបណ្តើរៗលើទំនិញជាង៩០ភាគរយដែលត្រូវបានជួញដូរក្នុងចំណោមសមាជិករបស់ខ្លួន។

យោងតាមលោក Jin Zhun អគ្គលេខាធិកានៃមជ្ឈមណ្ឌលស្រាវជ្រាវទេសចរណ៍ (CASS) បានលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលបើកចំហ និងរឹងមាំ នឹងជួយធ្វើឱ្យបរិយាកាសទីផ្សារក្នុងតំបន់មានភាពប្រសើរឡើង ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងផ្សារភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការទេសចរណ៍នៅក្នុងប្រទេសផ្សេងៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបង្ហាញថា ក្នុងឆ្នាំ២០១៩ បណ្តាប្រទេសសមាជិក RCEP បានទទួលភ្ញៀវទេសចរបរទេសសរុបចំនួន៣៩៨លាននាក់ និងមានភ្ញៀវទេសចរចេញទៅក្រៅប្រទេសចំនួន២៦០លាននាក់ ដោយគ្របដណ្តប់២៩ភាគរយ និង២៤ភាគរយនៃលំហូរសរុបនៅលើពិភពលោករៀងៗគ្នា។

របាយការណ៍នេះបានកត់សម្គាល់ទៀតថានៅក្នុងប្រទេសសមាជិក RCEP តំបន់ភ្នំមានច្រើនជាងពាក់កណ្តាលនៃផ្ទៃដីទាំងអស់ និងជាកន្លែងទេសចរណ៍ស្នូល។ ប្រទេសទាំងនេះមានភ្នំចំនួន៤៦ ដែលបានដាក់ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងផ្តល់កន្លែងដ៏ធំទូលាយសម្រាប់ការអភិវឌ្ឍទេសចរណ៍លក្ខណៈភ្នំ។

លោក Jin បានបន្ថែមថា “RCEP នឹងជួយលើកកម្ពស់វដ្តសេដ្ឋកិច្ចទេសចរណ៍ឱ្យរឹងមាំជាងមុន ហើយបណ្តាប្រទេសជាសមាជិករបស់កិច្ចព្រមព្រៀងនេះនឹងអភិវឌ្ឍខ្លួនទៅជាគោលដៅទេសចរណ៍អន្តរជាតិសំខាន់ៗ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here