តម្លៃប្រេងកើនឡើង ស្របពេលផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធ នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ បន្ទាប់ពីបានងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ខែកន្លះកាលពីថ្ងៃអង្គារម្សិលមិញនេះ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២ភាគរយនៅក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃពុធនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,១៩ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៥១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,០៦៤ភាគរយ។

ចំណែកឯ ផ្សារហ៊ុនរបស់ប្រទេសជប៉ុន TOPIX បានងើបឡើងថ្លៃ០,៧៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនKOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះថ្លៃ០,៣៣ភាគរយ។

ផលប័ត្រនៅលើប័ណ្ណរតនាគារអាមេរិករយៈពេល១០ឆ្នាំ បានធ្លាក់ចុះមកនៅត្រឹម៤,៤០ភាគរយ ខណៈផលប័ត្ររតនាគារនេះបានធ្លាក់ចុះអស់ប្រហែល៥០ពិន្ទុមូលដ្ឋាន ចាប់តាំងពី ធនាគារ Fed បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរនៅដើមខែវិច្ឆិកានេះ។

ទីផ្សារកំពុងរំពឹងទុកខ្ពស់ថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល នៅក្នុងខែធ្នូ ហើយបច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសជិត៦០% ដែលធនាគារ Fed អាចនឹងបញ្ចុះអត្រាការប្រាក់យ៉ាងហោចណាស់២៥ពិន្ទុមូលដ្ឋាននៅខែឧសភា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមគេហទំព័រ FedWatch របស់ CME ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗចំនួន៦ បានស្ថិតនៅទ្រឹងត្រឹម១០៣,៥៨ពិន្ទុ បន្ទាប់ពីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង២ខែកន្លះនៅក្នុងវគ្គមុន។

ចំណែកឯ តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ។ តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១១សេន ភាគរយដល់៨២,៥៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមសកល 0004 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង១៤សេនដល់៧៧,៩១ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here