តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដែលបណ្តាលមកពីការកើនឡើងនៃផលប័ត្ររតនាគារអាមេរិក បន្ទាប់ពីតម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២សប្តាហ៍ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃមាស Spot gold បានធ្លាក់ចុះ០,២% ដល់១៩៧៥,៨០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0043 GMT បន្ទាប់ពីបានងើបឡើងថ្លៃ២,២% កាលពីសប្តាហ៍មុន។

ចំណែកឯ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានធ្លាក់ចុះ០,៣%ដល់១៩៧៨,៥០ដុល្លារក្នុងមួយអោន។

ផលប័ត្ររតនាគារអាមេរិករយៈពេល១០ឆ្នាំបានកើនឡើងដល់៤,៤៦៤ភាគរយ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរខែ ដែលការណ៍នេះបានធ្វើឱ្យតម្រូវការមាសធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឥឡូវនេះ ក្រុមពាណិជ្ជកររំពឹងយ៉ាងទូលំទូលាយថា ធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល នៅឯកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី១២ ដល់ទី១៣ ខែធ្នូខាងមុខ។ នេះបើយោងតាមគេហទំព័រ CME FedWatch ។

ក្រុមហ៊ុន SPDR Gold TrustGLD ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ខ្លួនបានកើនឡើង១,៤៩% ដល់៨៨៣,៤៣តោនកាលពីថ្ងៃសុក្រ ធៀបនឹង៨៧០,៤៥តោនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

តម្លៃលោហធាតុប្រាក់ Spot silver បានងើបឡើង០,៦% ដល់២៣,៨៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានស្ថិតនៅទ្រឹងត្រឹម៨៩២,៥៨ដុល្លារក្នុងមួយអោន ហើយតម្លៃ Palladium បានធ្លាក់ចុះ០,២%ដល់១០៣៥,៧៧ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here