តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ ខណៈទិន្នន័យដែលបង្ហាញពីការថយចុះនៃអតិផរណានៅក្នុងសហរដ្ឋអាមេរិក បានជំរុញទស្សនៈដែលថា ធនាគារកណ្តាលអាមេរិក Federal Reserve អាចនឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើងដល់១៩៦២,៩៧ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0113 GMT បន្ទាប់ពីងើបឡើងថ្លៃ០,៩%ពេញមួយយប់។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើងដល់១៩៦៦,៨០ដុល្លារ ក្នុងមួយអោន។

ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅសហរដ្ឋអាមេរិក បានកើនឡើង៣,២% ក្នុងខែតុលា បើធៀបនឹងការព្យាករណ៍៣,៣% បន្ទាប់ពីកើនឡើង៣,៧% ក្នុងខែកញ្ញា។

ការថមថយចុះនៃអត្រាអតិផរណាលឿនជាងការរំពឹងទុកនេះ បានជំរុញឱ្យសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាង២ខែ ដែលធ្វើឱ្យមាសមានតម្លៃថោកសម្រាប់អ្នកចាយវាយរូបិយប័ណ្ណផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានោះ អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យនៃការលក់រាយរបស់សហរដ្ឋអាមេរិក និងសន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃពុធនេះ ដែលអាចផ្តល់សញ្ញាបន្ថែមទៀតលើទស្សនវិស័យគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២% ដល់២៣,១២ដុល្លារក្នុងមួយអោន ខណៈផ្លាទីនបានធ្លាក់ថ្លៃចុះ០,១% ដល់៨៨៤,៤៩ដុល្លារក្នុងមួយអោន ចំណែក តម្លៃ Palladium បានស្ថិតនៅទ្រឹងត្រឹម១០១៦,៤០ដុល្លារ ក្នុង មួយ អោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here