ទុនបម្រុងអន្តរជាតិរបស់ម៉ាឡេស៊ី ធ្លាក់ចុះមកនៅត្រឹម១០៨,៥ពាន់លានដុល្លារអាមេរិកគិតត្រឹមខែតុលា

ដោយៈ តែម សុខុម

គូឡាឡាំពួៈ ទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលម៉ាឡេស៊ី បានធ្លាក់ចុះ០,៣៧%ពី១០៨,៩ពាន់លានដុល្លារអាមេរិក កាលពី២សប្តាហ៍មុន មកនៅត្រឹម១០៨,៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ធនាគារកណ្ដាលនេះ បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃអង្គារ ទី៧ ខែតុលា ថា “ចំនួនទុនបម្រុងនេះគឺគ្រប់គ្រាន់ សម្រាប់ផ្ដល់ហិរញ្ញប្បទានដល់ការនាំចូលទំនិញ និងសេវាកម្មបានរយៈពេល៥,១ខែ”។

ធនាគារនេះបានលើកឡើង អំពីសមាសធាតុសំខាន់ទាំង៥នៃទុនបម្រុងអន្តរជាតិរបស់ខ្លួន រួមមាន រូបិយប័ណ្ណបរទេស ទ្រព្យសកម្មផ្សេងៗ Special Drawing Rights (SDR) មាស និងទុនបម្រុងដែលរក្សាទុកនៅមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទុនបម្រុងអន្តរជាតិជារូបិយប័ណ្ណបរទេស របស់ធនាគារកណ្ដា​លនេះ មានចំនួន៩៦,៥ពាន់លានដុល្លារ ខណៈទុនបម្រុងជាទ្រព្យសកម្មផ្សេងៗមានចំនួន២,៧ពាន់លានដុល្លារ។

ក្រៅពីនេះ ទុនបម្រុងដែលរក្សាទុក នៅមូលនិធិបិយវត្ថុអន្តរជាតិ IMF មានចំនួន១,៣ពាន់លានដុល្លារ ទុនបម្រុងជា SDR មានចំនួន៥,៧ពាន់លានដុល្លារ ខណៈទុនបម្រុងជាមាសនៅដដែលគឺ២,៣ពាន់លានដុល្លារ។

Special Drawing Rights (SDR) គឺជាទ្រព្យសកម្មបម្រុងអន្តរជាតិ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្កើតឡើងដើម្បីបំពេញបន្ថែម ពីលើទុនបម្រុងអន្តរជាតិផ្លូវការ នៃបណ្ដាប្រទេសជាសមាជិករបស់ខ្លួន ហើយ SDR មិនមែនជារូបិយប័ណ្ណនោះទេ៕ The Edge Markets ៕

LEAVE A REPLY

Please enter your comment!
Please enter your name here