សភាពាណិជ្ជកម្មអាមេរិក Amcham ប្តេជ្ញាសហការជំរុញសេដ្ឋកិច្ច និងទាក់ទាញទុនវិនិយោគចូលមកប្រទេសថៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន ដែលកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ បានថ្លែងទៅកាន់សមាជិកកិត្តិយសនៃសភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសថៃ (Amcham) នៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំ Amcham (AGM) នាពេលថ្មីៗនេះ។

ក្នុងឱកាសនោះ លោក សេដ្ឋា ថាវីស៊ីន បានចែករំលែកទស្សនៈវិស័យរបស់លោកសម្រាប់ប្រទេសថៃ ដោយសង្កត់ធ្ងន់លើអាទិភាពគោលនយោបាយសំខាន់ៗដូចជា ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគបរទេស កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ការអភិវ ឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងលើកកំពស់ឋានៈរបស់ប្រទេសថៃ ជាគោលដៅទេសចរណ៍ឈានមុខគេ។

លោកស្រី Mook Pibuldham ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសថៃ (Amcham) បានថ្លែងថា “សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ប្រទេសថៃ ហើយយើងមានសុទិដ្ឋិនិយ មក្នុងការធ្វើការជាមួយរដ្ឋាភិបាលថ្មី ដើម្បីតំណាងឱ្យប្រទេសថៃយ៉ាងសកម្មជាអន្តរជាតិ និងទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេសចូលមកកាន់ប្រទេសថៃ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្តថា “សភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសថៃ (Amcham) ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលថ្មី និងរាជរដ្ឋាភិបាលថៃ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ”។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានអញ្ជើញអ្នកធុរកិច្ចអាមេរិក ក្នុងប្រទេសថៃ ឱ្យចូលរួមសហការគ្នាលើវិស័យសំខាន់ៗចំនួន៣ដូចជា និរន្តរភាព ការបង្កើតកិច្ចសហការគ្នាជាមួយដៃគូ និងកំណើនតាមរយៈសេដ្ឋកិច្ចឌីជីថល។

ជាមួយគ្នានេះ លោកសេដ្ឋា ក៏បានគូសបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តរបស់លោក ចំពោះកិច្ចព្រមព្រៀងឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែល​ដឹកនាំដោយអាមេរិក សម្រាប់ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ដើម្បីជំរុញការប្រកួតប្រជែងរបស់ប្រទេសថៃ។

លោកបានបន្ថែមថា “រដ្ឋាភិបាលរបស់លោក នឹងបន្តយ៉ាងសកម្មនូវចំណងទំនាក់ទំនងការទូត និងការតភ្ជាប់ជាមួយដៃគូរបស់យើងលើកម្រិតតំបន់ និងពិភពលោក”។

លោក Robert Godec ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា “ស្របពេលដែលប្រទេសថៃប្រារ​ព្ធខួប១៩០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងថៃ យើងទន្ទឹងរង់ចាំធ្វើការរួមគ្នា ដើម្បីជំរុញផលប្រយោជន៍រួម និងវិបុលភាពសម្រាប់ប្រជាជនរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here