ម៉ាកយីហោសណ្ឋាគារដ៏ល្បីរបស់អាមេរិក Marriott គ្រោងបើកសណ្ឋាគារចំនួន២០បន្ថែមទៀត នៅប្រទេសវៀតណាម

ដោយ: គង់ លាងហួរ

ហាណូយ: នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chính បានទទួលជួបលោក Anthony Capuano ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិ ដ៏ល្បីល្បាញរបស់អាមេរិក Marriott International Inc។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំវៀតណាម បានអបអរសាទរក្រុមហ៊ុន Marriott Group ចំពោះជោគជ័យរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់សណ្ឋាគារលំដាប់ប្រណីត នៅលើពិភពលោក ក៏ដូចជានៅប្រទេសវៀតណាម ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ និងហិរញ្ញវត្ថុរវាងវៀតណាម និងអាមេរិក គឺជាសសរស្តម្ភដ៏សំខាន់ និងជាកម្លាំងជំរុញទំនាក់ទំនងទ្វេរភាគី។លោក Pham Minh Chính បានបន្ថែមថា ប្រទេសវៀតណាមមានបំណងចង់បន្តអភិវឌ្ឍn^ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងគួរឱ្យទុកចិត្តបាន។

នាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ក៏បានស្នើឱ្យក្រុមហ៊ុន Marriott បន្តពង្រីកការវិនិយោគរបស់ខ្លួន ក្នុងវិស័យទេសចរណ៍ និងសេវាកម្មសណ្ឋាគារ និងរមណីយដ្ឋាន ជាមួយនឹងគម្រោងខ្នាតធំ ដែលត្រូវគ្នា នឹងលក្ខខណ្ឌរបស់ប្រទេសវៀតណាមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតប លោក Capuano បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពល និងគុណសម្បត្តិរបស់វៀតណាម ក្នុងការអភិវឌ្ឍន៍វិស័យ ទេ សចរណ៍ ដោយលោកលើកឡើងថា ប្រទេសនេះមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ដោយសារសម្រស់ធម្មជាតិ វប្បធម៌ដ៏ពិសេស ប្រជាជនមានភាពរួសរាយរាក់ទាក់  ម្ហូបដ៏មានភាពទាក់ទាញ និងមានភាពចម្រុះ។

ជាមួយគ្នានេះ លោក Capuano បានបញ្ជាក់ប្រាប់ដល់ថ្នាក់ដឹកនាំវៀតណាម អំពីប្រតិបត្តិការរបស់ក្រុមហ៊ុន Marriott នៅក្នុងប្រទេសវៀតណាម ដោយអះអាងថា ក្រុមហ៊ុននេះកំពុងគ្រប់គ្រងសណ្ឋាគារ និងរមណីយដ្ឋានចំនួន១៦ ដែលក្នុងនោះរួមមានម៉ាកយីហោពិភពលោកល្បីៗដូចជាសណ្ឋាគារ JW Marriott សណ្ឋាគារ Le Meridien និងសណ្ឋាគារ Sheraton។

លោកបន្ថែមថា ក្រុមហ៊ុន Marriott គ្រោងពង្រីកសកម្មភាពធុរកិច្ច និងវិនិយោគក្នុងប្រទេសវៀតណាម ដោយមានបំណងបើកដំណើរការសណ្ឋាគារ និងរមណីយដ្ឋានចំនួន២០បន្ថែមទៀត នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុងĐà Nẵng និងកោះភូកុក ក្នុងខេត្តគៀនយ៉ាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here