ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មចិនដាក់ពាក្យសុំបង្កើតមូលនិធិវិនិយោគអចលនទ្រព្យ REITs ជួញដូរជាសាធារណៈ

ដោយៈ តែម សុខុម

សៀងហៃៈ ផ្សារហ៊ុនក្រុងសៀងហៃ និងផ្សារហ៊ុនក្រុងស៊ិនជិន (Shenzhen) បានទទួលពាក្យសុំដំបូង ពីក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មចំនួន៣ ដែលស្នើសុំបង្កើតមូលនិធិវិនិយោគ អចលនទ្រព្យ (REITs) ជួញដូរជាសាធារណៈ ដែលទទួលបានការគាំទ្រពីអគារពាណិជ្ជកម្ម។

កាលពីដើមខែនេះ និយ័តករមូលបត្រចិន បានពង្រីកកម្មវិធី REITs ដើម្បីដាក់បញ្ចូលអគារពាណិជ្ជកម្ម ដូចជា ផ្សារទំនើប និងហាងលក់ទំនិញធំៗជាដើម ដើម្បីជួយស្ដារទីផ្សារអចលនទ្រព្យ ដែលកំពុងដាំក្បាលចុះ។

យោងតាមឯកសារផ្សារហ៊ុនក្រុងសៀងហៃ និងផ្សារហ៊ុនក្រុងស៊ឹនជិន បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ថា ក្រុមហ៊ុន China Asset Management បានដាក់ពាក្យស្នើសុំសម្រាប់ផលិតផលចំនួន២ ដែលគាំទ្រដោយ “គម្រោងហេដ្ឋារចនាសម្ព័ន្ធទាក់ទិននឹងតម្រូវការប្រើប្រាស់” ខណៈក្រុមហ៊ុន Harvest Fund Management និងក្រុមហ៊ុន CICC Fund បានដាក់ពាក្យស្នើសុំសម្រាប់ផលិតផលម្នាក់មួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមទី១ នៃកម្មវិធី REITs ដែលត្រូវបានដាក់ពាក្យស្នើសុំ ទទួលបានការគាំទ្រពីអចលនទ្រព្យនានា ដែលដើមឡើយកាន់កាប់ដោយក្រុមហ៊ុន SCPG Holdings Co. Ltd ក្រុមហ៊ុន WuMart Commerce ក្រុមហ៊ុន Shanghai Xingxiumao Commercial Management និងបុត្រសម្ព័ន្ធនៃក្រុមហ៊ុន China Resources Land។

កម្មវិធី REITs របស់ប្រទេសចិន ត្រូវបានដាក់ចេញជាលើកដំបូងក្នុងឆ្នាំ២០២០ ដោយកំណត់យកតែ គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវបង់ប្រាក់ និងមជ្ឈមណ្ឌលភ័ស្តភារកម្មជាដើម។ ក្រោយមកកម្មវិធីនេះ ត្រូវបានពង្រីកដើម្បីដាក់បញ្ចូលទាំងគម្រោងលំនៅឋានជួល តម្លៃសមរម្យផងដែរនៅក្នុងឆ្នាំ២០២២៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here