ប្រទេសហ្វីលីពីនប្តេជ្ញាចិត្តក្នុងការចាប់ផ្តើមប្រតិបត្តិការមូលនិធិវិនិយោគ Sovereign Wealth Fund នៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

ម៉ានីល: ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលហ្វីលីពីននៅតែប្តេជ្ញាចិត្ត ក្នុងការចាប់ផ្តើមប្រតិបត្តិការ មូលនិធិវិនិយោគSovereign Wealth Fund (SWF) របស់ខ្លួននៅចុងឆ្នាំនេះ។

នេះបើយោងតាមសារពត៌មាន Reuter ចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។ លោក Marcos បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយ មុនពេលលោកចាកចេញ ទៅកាន់ទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូល ក្រុមប្រឹក្សាសហប្រតិបត្តិការអាស៊ាន-ឈូងសមុទ្រពែក្សថា រដ្ឋាភិបាល​ហ្វីលីពីន កំពុង​ស្វែងរក​មធ្យោបា យ​ ដើម្បី​ធ្វើ​ឱ្យ​មូលនិធិ​នេះ ជិត​ដល់​ភាព​ល្អ​ឥត​ខ្ចោះ និង​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក Marcos បានបន្តថា ទិដ្ឋភាពដ៏សំខាន់បំផុតមួយនៃការធ្វើដំណើររបស់លោក ទៅកាន់ទីក្រុងរីយ៉ាដ រួមមានការណែនាំមូលនិធិSovereign Wealth Fund (SWF) របស់ខ្លួនទៅកាន់ពិភពលោក ជាពិសេសទៅកាន់បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា។ ទោះជាយ៉ាងនេះក្តី លោក Marcos ក៏ធ្លាប់បានពន្យារពេលលើការអនុវត្តមូលនិធិនេះផងដែរ ដើម្បីធានាបាននូវការការពារសុវត្ថិភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលហ្វីលីពីន បានលើកសរសើរមូលនិធិនេះ ដែលត្រូវបានចុះហត្ថលេខា ឱ្យក្លាយទៅជាច្បាប់ កាលពីខែកក្កដាកន្លងទៅ ដែលជាកត្តាជំរុញដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន និងផែនការក្នុងការធ្វើឱ្យប្រសើរឡើង នូវវិស័យហេដ្ឋារចនាសម្ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here