ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ឋ និងវិស័យឯកជនប្តេជ្ញារួមគ្នាបង្កើនកិច្ចសហការលើកកំពស់វិស័យទេសចរណ៍

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេន និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) ដើម្បីរកវិធីដោះស្រាយ និងលើកកំពស់វិស័យទេសចរណ៍នៅកម្ពុជា។

កិច្ចប្រជុំរៀបចំឡើង ក្នុងគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់បញ្ហាប្រឈម និងលើកជាសំណូមពរ ក៏ដូចជាការដាក់ចេញ នូវវិធានការ មុតស្រួច និងជាក់ស្តែងក្នុងវិស័យទេសចរណ៍ ក្នុងគោលដៅ ប្រមូលនូវធាតុចូល ទាំងនេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បី គោរពរាយការណ៍ជូន រាជរដ្ឋាភិបាល សម្រាប់ការរៀបចំ “វេទិកា រាជរដ្ឋាភិបាល -ផ្នែកឯកជន លើកទី១៩” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៣ ខែវិចិ្ឆកា ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានពិភាក្សាលើចំណុចចំនួន១៩ និងបានកំណត់នូវ វិធានការឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលអាចដោះស្រាយបាន ក្នុងកម្រិតអន្តរស្ថាប័ន ហើយចំណុចសំណូមពរណាមួយ ដែលមិនអាចដោះស្រាយបាន អង្គប្រជុំ សម្រេចពិនិត្យលទ្ធភាពលើកសំណូមពរទាំងនោះ ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចធ្វើការបូកសរុប និងគោរពរាយការ​ណ៍ជូន រាជរដ្ឋាភិបាល សម្រាប់ត្រៀមរៀបចំ “វេទិកា រាជរដ្ឋាភិបាល -ផ្នែកឯកជន លើកទី១៩”នេះ។

លោករដ្ឋមន្រ្តី ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ន នៃវិស័យទេសចរណ៍ ពិសេសចូលរួមផ្សព្វផ្សាយរួមគ្នាក្នុងនាមខ្មែរតែមួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here