តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ ប៉ុន្តែតម្រូវការមាសបានបង្ហាញសញ្ញា នៃការថមថយចុះ បន្ទាប់ពីក្រុមមេដឹកនាំពិភពលោក បានព្យាយាមទប់ស្កាត់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសមិនឱ្យរីករាលដាល។

តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់១៩៧៤,២៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោងសកល0104 GMT។ ចំណែក តម្លៃមាស របស់សហរដ្ឋអាមេរិកU.S. gold futures បានស្ថិតនៅទ្រឹងត្រឹម១៩៨៥,៤០ដុល្លារក្នុងមួយអោន។

អ្នកវិនិយោគកំពុងតាមដានយ៉ាងដិត ដល់ចំពោះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ខណៈដែលក្រុមមេដឹកនាំពិភពលោក បានជំរុញឱ្យមានការផ្អាក ឬបទឈប់បាញ់ក្នុងការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។ ដូច្នេះជំនួយមនុស្សធម៌អាចត្រូវបានផ្តល់ឱ្យដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឥឡូវនេះ វិនិយោគិនក៏កំពុងរង់ចាំយ៉ាងអន្ទះសារ ចំពោះការចេញផ្សាយតួលេខ GDP របស់សហរដ្ឋអាមេរិក សម្រាប់ត្រីមាសទី៣នៅថ្ងៃព្រហស្បតិ៍ និងសន្ទស្សន៍តម្លៃ PCE របស់សហរដ្ឋអាមេរិកនៅថ្ងៃសុក្រ ក្នុងសប្តាហ៍នេះផងដែរ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣% ដល់២៣ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនបានងើបឡើង០,២% ដល់៨៨៦,០៨ដុល្លារក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូម (palladium) បានងើបឡើង០,៧% ដល់១១២៧,៥២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here