កំពង់ផែខេត្តព្រះសីហនុចាប់ផ្តើមឲ្យនាវាធំៗចូលចតបាន នៅឆ្នាំ២០២៥

        ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុបានអះអាងថា រាជរដ្ឋាភិបាលកំពុងពង្រីកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅឆ្នាំ២០២៥ អាចឱ្យនាវាមានជំរៅទឹក១៤,៥០ម៉ែត្រចូលចតបាន និងឆ្នាំ២០២៩ អាចឱ្យនាវាមានជម្រៅទឹក១៦,៥០ម៉ែត្រចូលចត។

លោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយប្រតិភូខេត្តលាននីវ ប្រទេសចិនកាលពីដើមសប្តាហ៍នេះ។

លោកបញ្ជាក់ថា នៅពេលបើកដំណើរការកំពង់ផែនេះ នាវានៅជុំវិញពិភពលោក៩០ភាគរយចូលចត មានអាកាសយានដ្ឋានអន្តរជាតិកំពុងធ្វើទំនើបកម្ម បច្ចុប្បន្នមានផ្លូវរត់ប្រវែង៣,៣០០ម៉ែត្រ កំពុងបន្តសាងសង់ស្ថានីយ៍អ្នកដំណើរ មានផ្លូវល្បឿនលឿនជាសក្តានុពលថ្មីមួយ ស្របនឹងគោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានា​ធិបតីចិន ស៊ី ជីនពីង ធ្វើឱ្យទេសចរក្នុងស្រុក មកកាន់ខេត្តព្រះសីហនុមានចំនួនច្រើន ហើយក៏ជាផ្លូវល្បឿនលឿនមុនគេ នៅកម្ពុជា ក្លាយជាផលិតផលទេសចរណ៍មួយថ្មី ដែលមានប្រជាពលរដ្ឋរាប់លាននាក់មកកាន់ខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ខេត្តមានតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជា ទំហំពាណិជ្ជកម្មកើនឡើងជាង២,០០០លានដុល្លានៅឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរ គាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here