តម្លៃហាងឆេងមាសងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
សិង្ហបុរី: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈដែលផលប័ត្ររតនាគាររបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកវិញ បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់បំផុតលើស៥% នៅក្នុងវគ្គមុន។

តម្លៃមាស Spot Gold បានងើបឡើង០,១%ដល់១៩៧៣,៦៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0059 GMT ខណៈដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១% ដល់១៩៨៥,១០ដុល្លារ ក្នុងមួយអោន។

ជាមួយគ្នានេះ ទីផ្សារកំពុងរង់ចាំអ៊ុតមើលតួលេខ GDP របស់អាមេរិកប្រចាំត្រីមាសទី៣ ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ និងសន្ទស្សន៍តម្លៃ PCE របស់អាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រ ដែលទិន្នន័យទាំងនេះអាចផ្តល់តម្រុយលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

លើសពីនេះ វិនិយោគិនក៏មានការព្រួយបារម្ភផងដែរអំពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដោយប្រទេសអុីស្រាអែលបានវាយលុកគោលដៅរាប់រយនៅតំបន់ហ្គាហ្សាពីលើអាកាសកាលពីថ្ងៃចន្ទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះ០,៤% កាលពីថ្ងៃចន្ទ។

តម្លៃ Spot silver បានងើបឡើង០,១% ដល់២៣,០១ដុល្លារ ក្នុងមួយអោន ផ្លាទីនបានធ្លាក់ថ្លៃ០,៣% មកត្រឹម៨៩៣,៥៤ដុល្លារក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូម palladium បានងើបឡើង០,៤% ដល់១១២២,៦៤ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here