មហាយក្សចិន គ្រោងអនុម័តការបោះផ្សាយមូលបត្របំណុលសាធាណៈ១៣៧ពាន់លានដុល្លារ បន្ថែមនៅថ្ងៃអង្គារនេះ

តែម សុខុម

សិង្ហបុរីៈ ប្រទេសចិន គ្រោងអនុម័តការបោះផ្សាយមូលបត្របំណុលសាធាណៈ១៣៧ពាន់លានដុល្លារ នៅថ្ងៃអង្គារនេះ ខណៈក្រុងប៉េកាំង បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជំរុញការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើនសេដ្ឋកិច្ច។

ប្រភពអនាមិកបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន (NPC) គ្រោងអនុម័តការបោះផ្សាយមូលបត្របំណុលសាធារណៈបន្ថែមនេះនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំដែលដំណើរការចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែតុលា។

ក្រុងប៉េកាំង គ្រោងប្រកាសផែនការនេះយ៉ាងឆាប់នៅថ្ងៃអង្គារ ទី២៤ ខែតុលា នេះ ហើយចាប់ផ្ដើមបោះផ្សាយមូលបត្របំណុលសាធារណៈនៅខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបោះផ្សាយមូលបត្របំណុលសាធារណៈនេះស្ថិតក្នុងចំណោមវិធានការជាបន្តបន្ទាប់របស់រដ្ឋាភិបាលចិន ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។

នៅក្នុងសញ្ញាដែលបង្ហាញថា វិធានការគោលនយោបាយកាលពីពេលថ្មីនេះប្រហែលជាអាចជួយជុ់រុញការស្ទុះងើបឡើងវិញ សេដ្ឋកិច្ចរបស់ប្រទេសចិន បានលូតលាស់ក្នុងអត្រាលឿនជាងការរំពឹងទុកក្នុងត្រីមាសទី៣ ខណៈតម្រូវការនិងសកម្មភាពឧស្សាហកម្មក្នុងខែកញ្ញា ក៏បានកើនឡើង។

ក្រុមអ្នកវិភាគលើកឡើងថា កំណើននៅក្នុងត្រីមាសទី៣ នេះបានធ្វើឱ្យគោលដៅកំណើនប្រចាំឆ្នាំប្រមាណ៥%របស់ក្រុងប៉េកាំង សម្រាប់សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះអាចសម្រេចទៅបាន៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here