តើត្រូវធ្វើដូចម្តេច ដើម្បីទទួលប្រាក់ពីក្រៅប្រទេស (SWIFT) មិនអស់ថ្លៃសេវា ជាមួយធនាគារ ហត្ថា?

ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣៖ ធនាគារ ហត្ថា ដែលជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានដាក់ឱ្យដំណើរការនូវផលិតផលថ្មីរបស់ខ្លួន គឺសេវាទទួលប្រាក់ពីក្រៅប្រទេសតាមរយៈប្រព័ន្ធ SWIFT INTERNATIONAL TRANSFER ដោយផ្តល់នូវដំណោះស្រាយប្រតិបត្តិការហិរញ្ញវត្ថុ កាន់តែប្រសើរ និងមានភាពងាយស្រួលដល់ការគ្រប់គ្រងលំហូរសាច់ប្រាក់ដល់អតិថិជនទូទៅ និងម្ចាស់អាជីវកម្ម។ បន្ថែមពីនេះ អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការទទួលប្រាក់ពីក្រៅប្រទេសដោយឥតគិតថ្លៃសេវា ជុំវិញពិភពលោកប្រកបដោយភាពងាយស្រួល បត់បែន និងចំណេញពេលវេលា ដោយពុំចាំបាច់ចំណាយពេលមកធនាគារឡើយ។

លោក ដួង ច័ន្ទសុវិជ្ជា, អគ្គនាយកលក់ និង ចែកចាយ នៃធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា៖ នេះគឺជាសមិទ្ធផលដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់ធនាគារ ហត្ថា ​ដែលវាជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនយើង។ ចាប់ពីពេលនេះលោកអ្នក​អាចធ្វើការទទួលប្រាក់ពីក្រៅប្រទេសដោយឥតគិតថ្លៃសេវា ប្រកបដោយភាពងាយស្រួល​ រហ័ស និងអាចត្រួតពិនិត្រសាច់ប្រាក់បានតាមរយៈHattha Mobile គ្រប់ពេលវេលា គ្រប់ទីកន្លែង។ លោកបានបន្ថែមទៀតថា ធនាគារ ហត្ថា បាននឹងកំពុងបន្តអភិវឌ្ឍនូវផលិតផល​ និងសេវាកម្មថ្មីៗជាច្រើនទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាស្របទៅនឹងយុគសម័យឌីជីថលនេះផងដែរ។

អំពីធនាគារ ហត្ថា៖
ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំ និងបានផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយសម្រាប់អតិថិជន រួមមានប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារទៅកាន់ធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាភ្នាក់ងារធានារ៉ាប់រង និង សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី។ ធនាគារ ក្រុងស៊្រី (ធនាគារ អាយុធ្យា ម.ក និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៧ ឆ្នាំ មកហើយ។ ធនាគារ ក្រុងស៊្រី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន​ និងជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here