តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃចន្ទនេះ ខណៈផលបត្ររតនាគារអាមេរិកដ៏រឹងមាំបានកាត់បន្ថយតម្រូវការទិញមាស នៅមុនពេលចេញផ្សាយទិន្នន័យអតិផរណាសំខាន់ៗ និងទិន្នន័យកំណើនសេដ្ឋកិច្ច នៅសប្តាហ៍នេះ។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៨% ដល់១៩៦៥,៨៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោងសកល 0104 GMT ហើយតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futuresបានធ្លាក់ចុះ០,៩% មកនៅត្រឹម១៩៧៧,១០ដុល្លារក្នុងមួយអោន។

តម្លៃហាងឆេងមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃសុក្រ និងបានហក់ឡើងថ្លៃប្រចាំសប្តាហ៍ទី២ជាប់ៗគ្នា ដោយសារអ្នកវិនិយោគបានសម្រុកទិញមាស ស្របពេលមានភាពមិនប្រាកដប្រជា និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

នៅសប្តាហ៍នេះ អ្នកវិនិយោគនឹងផ្តោតលើសន្ទស្សន៍តម្លៃ PCE របស់សហរដ្ឋអាមេរិក តួលេខ GDP របស់សហរដ្ឋអាមេរិកសម្រាប់ត្រីមាសទី៣ និងការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនខ្លួនបានកើនឡើង១,៨% កាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃ Spot silver បានធ្លាក់ចុះ១,២% ដល់២៣,០៧ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនធ្លាក់ចុះ០,៧%ដល់៨៨៨,៦១ដុល្លារ ក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូម (palladium) ធ្លាក់ចុះ០,១%ដល់១០៩៦,៥៨ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here