ផ្សាររាត្រីធំជាងគេនៅភ្នំពេញ ទំនើបទាន់សម័យនាំមុខគេនៅអាស៊ីអាគ្នេយ៍គ្រោងនឹងបើកក្នុងពេលឆាប់ខាងមុខៗនេះ

នាពេលរាត្រីចូលមកដល់ ជីវិតពេលរាត្រីក៏ចាប់ផ្តើម ហើយផ្សាររាត្រីក៏ក្លាយជាកន្លែងដែលមានភាពអ៊ូអរបំផុតផងដែរក្នុងទីក្រុង។

រូបភាពជាក់ស្តែងពេលរាត្រីនៅភ្នំពេញ

ជីវិតផ្សាររាត្រីនៅភ្នំពេញ នឹងចាប់ផ្តើមហើយ!

ផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ 5 ដែលស្ថិតនៅតំបន់ស្នូលនៃខណ្ឌជ្រោយចង្វារ និងជាផ្សាររាត្រីធំបំផុតនៅភ្នំពេញ នឹងចាប់បើកក្នុងពេលឆាប់ៗនេះហើយ។ ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5  គឺជាផ្សាររាត្រីទី2 សាងសង់ដោយក្រុមហ៊ុនព្រីនស៍ គ្រុប ជាមួយនឹងការវិនិយោគទុនជាងមួយលានដុល្លារ ហើយវាក៏ជាផ្សាររាត្រីដែលមានទុនវិនិយោគច្រើនបំផុតក្នុងប្រទេសកម្ពុជាផងដែរ។ ផ្សារ​រាត្រីនេះមាន​ផ្ទៃដី​សរុប​ជាង 18000 ម៉ែត្រការ៉េ ដែល​ស្មើនឹង​ទីលាន​បាល់ទាត់ 3 ដង។ អ្នកឌីហ្សាញបានបែងចែកគម្រោងនេះទៅជាតំបន់ធំៗ 4 ដែលមានស្តង់សរុប 334 ដោយបានប្រមូលផ្តុំនូវអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ពីជុំវិញពិភពលោក និងគំនូរលើជញ្ជាំង ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងទាន់សម័យបំផុត។ លើសពីនេះក៏មានផងដែរនូវការប្រគុំតន្ត្រីដ៏ពិរោះ និងការ​សំដែង​របាំ​តាម​ដង​ផ្លូវ ​ក៏ដូចជា​មាន​ការ​តុប​តែង​ដោយ​សិប្បកម្ម​ប្រជាប្រិយ​ជាច្រើនប្រភេទផងដែរ។

ប្លង់បង្ហាញផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5
គំនូរបង្ហាញគំនូរលើជញ្ជាំង

ផ្សាររាត្រីនៅភ្នំពេញនឹងជោគជ័យនាពេលអនាគត
ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5 នាំមកនូវបទពិសោធន៍ផ្សាររាត្រីថ្មីស្រឡាងមកកាន់ភ្នំពេញ ដោយមានកន្លែងរៀបចំទីកម្មវិធីចម្រុះបែប មានរចនាប័ទ្មជាផ្សារទំនើបនិងទាន់សម័យ កម្មវីធីចម្រុះបែបនិងគួរឲ្យចាប់អារម្មណ៍ ព្រមទាំងមានទីធ្លាលំហែកម្សាន្តស្តង់ដារអន្តរជាតិផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
ប្លង់បង្ហាញផ្សាររាត្រី
គំនូរបង្ហាញកម្មវិធីនៅផ្សាររាត្រី

ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5 នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី24 ខែវិច្ឆិកាខាងមុខនេះ។ នៅថ្ងៃបើកដំណើរការនោះ គម្រោងមានស្តង់លក់អាហារ ផ្សារសិប្បកម្ម និងការសម្តែងវប្បធម៌ដែលមកពីជុំវិញពិភពលោក ព្រមទាំងមានផលិតផលម៉ាកអន្តរជាតិធំៗផងដែរ។ លោកអ្នកអាចរីករាយជាមួយការបាញ់កាំជ្រួចលើវាលស្មៅលើកដំបូងនៅភ្នំពេញ ឬមើលកុន ឬញ៉ាំអាហារឆ្ងាញ់ៗនៅតំបន់ឆាកកណ្តាល ឬក្រេបរសជាតិស្រាបៀរក្រោមខ្យល់អាកាសដ៏ស្រស់ស្រាយ ឬរីករាយជាមួយជីវិតពេលរាត្រីក្រោមបរិយាកាសដ៏ល្អប្លែក។

គំនូរបង្ហាញកម្មវិធីនៅផ្សាររាត
គំនូរបង្ហាញកម្មវិធីនៅផ្សាររាត្រី

កសាងជីវិតឲ្យកាន់តែប្រសើរ បង្កើតគំរូស្តង់ដារសម្រាប់ភ្នំពេញ
ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍និងវិនិយោគទីក្រុងនៅកម្ពុជា ព្រីនស៍ គ្រុប តែងតែប្រកាន់ខ្ជាប់នូវទស្សៈអាជីវកម្ម “កសាងជីវិតឲ្យកាន់តែប្រសើរ” និងបានខិតខំសាងសង់ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5 ដើម្បីប្រែក្លាយវាជាគំរូស្តង់ដារផ្សាររាត្រីនៅភ្នំពេញ ដែលអាចបំពេញតម្រូវការផ្នែកកម្សាន្តនិងទេសចរណ៍សម្រាប់ទាំងភ្ញៀវជាតិ​និងអន្តរជាតិ។

នៅចម្ងាយ 5 គីឡូម៉ែត្រពីផ្សាររាត្រី មានសាលារៀនចំនួន 11 ដែលមានសិស្សនិស្សិតយ៉ាងច្រើន ដែលសុទ្ធតែជាអតិថិជនសក្តានុពល។ ម៉្យាងវិញទៀត នៅជុំវិញខណ្ឌជ្រោយចង្វារ មានប្រជាជនរស់នៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយជាមួយនឹងការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា នឹងផ្តល់ឲ្យគម្រោងនូវលំហូរអតិថិជនជាង 500,000 នាក់។ នៅពេលខាងមុខ ទីនេះមិនត្រឹមតែជាផ្សាររាត្រីដែលមានភាពទាន់សម័យបំផុតនៅភ្នំពេញប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាផ្សាររាត្រីដែលទំនើបនិងទាន់សម័យនាំមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។

ប្លង់បង្ហាញទីតាំងផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ5

ស្តង់មានកំណត់ នៅសល់មិនដល់ពាក់កណ្តាលផង!
ផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ 5 នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី24 ខែវិច្ឆិកា ខាងមុខនេះហើយ។ បច្ចុប្បន្ន ស្តង់ជាងពាក់កណ្តាលត្រូវបានជួលអស់ហើយ នៅសល់តែស្តង់មួយចំនួនតូចប៉ុណ្ណោះ!

គំនូរប្លង់បង្ហាញគម្រោង

នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តគិតគូរលើការកែទម្រង់ទីក្រុងទាំងមូល និងការធ្វើផែនការ និងប្រតិបត្តិការ ដើម្បីប្រមូលបទពិសោធន៍ក្នុងការសាងសង់ និងបន្តការអភិវឌ្ឍទីក្រុងប្រកបដោយតុល្យភាព និងពហុវិស័យ។ ក្រុមហ៊ុនព្យាយាមបង្កើតលទ្ធភាពបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគតសម្រាប់កម្ពុជា។

ប្លង់បង្ហាញផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ5

ទូរស័ព្ទផ្នែកជួល៖ +855 81 334 011
អាសយដ្ឋាន៖ ផ្លូវជាតិលេខ 5 ភូមិមិត្តភាព ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here