ក្រុមហ៊ុនយក្សរុស្ស៊ី Gazprom នឹងផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់ប្រទេសហុងគ្រី និងចិន នៅឆ្នាំនេះ

តែម សុខុម

សិង្ហបុរី: ក្រុមហ៊ុនយក្សរុស្ស៊ី Gazprom នឹងផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់ប្រទេសហុងគ្រី នៅរដូវរងាខាងមុខ ហើយក៏នឹងផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសចិន ចំនួន៦០០លានម៉ែត្រគូបបន្ថែមផងដែរក្នុងឆ្នាំនេះ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានចុះផ្សាយអ្នកដកស្រង់សម្ដីលោក Alexei Miller ដែលជាប្រធានក្រុមហ៊ុននេះថា ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសចិន ចំនួន៦០០លានម៉ែត្រគូបបន្ថែមនេះធ្វើឡើងបន្ថែមពីលើកិច្ចសន្យាផ្គត់ផ្គង់ដែលមានស្រាប់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានជួបជាមួយមេដឹកនាំនៃប្រទេសទាំងពីរអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពី២សប្តាហ៍មុន ហើយលោក Alexei Miller ស្ថិតក្នុងចំណោមប្រធានក្រុមហ៊ុនធំៗដែលបានអមដំណើរលោក ពូទីន ក្នុងទស្សនកិច្ចនោះ។

ក្រុមហ៊ុន Gazprom កំពុងសម្លឹងរកឱកាសប៉ះប៉ូវការបាត់បង់ទីផ្សារភាគច្រើនរបស់ខ្លួននៅអឺរ៉ុប ចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។ ការបាត់បង់ទីផ្សារភាគច្រើនរបស់ខ្លួននៅអឺរ៉ុប នេះមួយភាគធំដោយសារការផ្ទុះដែលបានធ្វើឱ្យខូចខាតធ្ងន់ធ្ងរនូវបំពង់បង្ហូរឧស្ម័ន Nord Stream របស់ខ្លួននៅក្រោមបាតសមុទ្រ Baltic Sea កាលពីឆ្នាំមុន។

រហូតមកទល់ពេលនេះ ការស៊ើបអង្កេតជុំវិញហេតុការណ៍ផ្ទុះខាងលើនេះមិនទាន់រកឃើញអ្នកទួលខុសត្រូវនៅឡើយទេ។

ប្រទេសហុងគ្រី គឺជាសមាជិកតែមួយគត់នៃសហភាពអឺរ៉ុប ដែលមេដឹកនាំរបស់ខ្លួនពោលគឺនាយករដ្ឋមន្ត្រី Victor Orban នៅតែរក្សាទំនាក់ទំនងមិត្តភាពជាមួយលោក ពូទីន ចាប់តាំងពីរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ទន្ទឹមនេះ ប្រទេសហុងគ្រី ក៏ជាសមាជិកមួយនៃអង្គការបក្សសម្ព័ន្ធយោធា NATO ផងដែរ៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here