រដ្ឋបាលទីក្រុងសៀងហៃប្រកាសដាក់ចេញផែនការសកម្មភាពថ្មីសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធថាមពលកំព្យូទ័រ

ដោយ: គង់ លាងហួរ

   សៀងហៃ: រដ្ឋបាលទីក្រុងសៀងហៃ បានចេញផ្សាយផែនការសកម្មភាពចុងក្រោយរបស់ខ្លួន ក្នុងការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរវាងឆ្នាំ២០២៣ និងឆ្នាំ២០២៦ ដោយថាមពលកុំព្យូទ័រ និងបណ្តាញទំនាក់ទំនងល្បឿនលឿន ស្ថិតក្នុងចំណោមអាទិភាពសំខាន់ៗ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលក្រុងសៀងហៃបានអះអាងថា ទីក្រុងនេះមានស្ថានីយ៍មូលដ្ឋាន 5G ចំនួន៨៨.០០០ ហើយកំពុងធ្វើការ ដើម្បីបង្កើតបណ្តាញខ្សែកាបអុបទិក ដែលមានសមត្ថភាពទំនាក់ទំនងលើសពី១០ជីហ្គាបៃ ក្នុងមួយវិនាទី (Gbps) និងអភិវឌ្ឍបច្ចេកវិទ្យា 5G-Advanced នៅចុងឆ្នាំ២០២៦។

រដ្ឋបាលក្រុងបានលើកឡើងថា គេសង្ឃឹមថា ជុំថ្មីនៃគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងជួយពង្រីកការវិនិយោគប្រក បដោយប្រសិទ្ធភាព និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល របស់ទីក្រុងសៀងហៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមផែនការសកម្មភាព ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ទីក្រុងសៀងហៃ នឹងត្រូវបានអនុវត្តនៅក្នុងវិស័យសំខាន់ៗចំនួន៥ ដូចជា បណ្តាញទំនាក់ទំនង ថាមពលកុំព្យូទ័រ ទិន្នន័យថ្មី កន្លែងច្នៃប្រឌិត និងស្ថានីយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកGu Jun ប្រធានគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ក្រុងបានអះអាងថា ផែនការសកម្មភាពថ្មីនេះ ផ្តោតលើនិន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា ដូចជា ថាមពលកុំព្យូទ័រឆ្លាតវៃ ម៉ូដែលធំ ធាតុទិន្នន័យ blockchain និងមនុស្សយន្ត។

បច្ចុប្បន្ននេះ ៣៧,២ភាគរយ នៃស្ថានីយ៍មូលដ្ឋានទូរស័ព្ទចល័តរបស់ទីក្រុងសៀងហៃ គឺជាស្ថានីយ៍មូលដ្ឋាន 5G ហើយមានស្ថានីយ៍មូលដ្ឋាន 5G ចំនួន១៣,៨ នៅទូទាំងទីក្រុងក្នុងមួយគីឡូម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here