មន្រ្តីក្រសួងសាធារណៈមកពីប្រទេសCLVជួបប្រជុំគ្នាផ្តោតសំខាន់លើការវាយតម្លៃភស្តុភារកម្មថ្នាក់ជាតិ

        ដោយៈ គង់ ម៉ាលីនណា

        វៀងច័ន្ទៈ មន្រ្តីជាន់ខ្ពស់កម្ពុជា វៀតណាម ឡាវ(CLV)បានជួបប្រជុំគ្នានៅក្នុងប្រទេសឡាវ ដើម្បីចងក្រងទិន្នន័យ និងផ្តោតលើភស្តុភារកម្មតំបន់។

លោកឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារកម្ម បានដឹកនាំមន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំនៃនាយកដ្ឋានផ្លូវដែក ចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ តុលា ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមពីតំណាងក្រសួងសាធារ​ណការ និងដឹកជញ្ជូន នៃប្រទេសឡាវ តំណាងក្រសួងផែនការ និងវិនិយោគ នៃប្រទេសឡាវ និងតំណាងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដឹកជញ្ជូន (TDSI)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះមានគោលបំណងសំខាន់ៗ ដូចជា ទី១ ពង្រឹងសមត្ថភាពភាគីពាក់ព័ន្ធ មកពីប្រទេសកម្ពុជា ឡាវ វៀតណាម (CLV Countries) ក្នុងការអភិវឌ្ឍប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃភស្ដុភារកម្ម និងឧបករណ៍នៃការប្រមូលទិន្នន័យ ទី២ ចែករំលែកចំណេះដឹង និងការអនុវត្តនៅក្នុងប្រទេស CLV Countries និងទី៣ ផ្លាស់ប្ដូរបទពិសោធន៍នៃវិស័យភស្ដុភារកម្មនៅក្នុងប្រទេសឡាវ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោ​ងបច្ចេកទេសស្ដីពី ការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្ន​ន័យភស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្តុ ដោយមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ តាមរយៈវិទ្យាស្ថានមេគង្គ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ លើប្រព័ន្ធព័ត៌មាន និងភស្ដុភារកម្ម ក្នុងប្រទេស CLV Countries៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here