តម្លៃហាងឆេងមាសបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែនៅថ្ងៃសុក្រនេះ និងកើនឡើងប្រចាំសប្តាហ៍ទី២ជាប់ៗគ្នា ខណៈតម្រូវការមាសត្រូវបានជំរុញដោយជម្លោះនៅមជ្ឈិមបូព៌ា និងការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកអាចនឹងបញ្ចប់ការដំឡើងអត្រាការប្រាក់។

មាស Spot Gold មានស្ថិរភាពនៅតម្លៃ១៩៧៣,៩៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0132 GMT បន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២០ ខែកក្កដា។ តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,៣% ដល់១៩៨៦,១០ដុល្លារក្នុងមួយអោន។

ទីផ្សារកំពុងរំពឹងយ៉ាងទូលំទូលាយថា ធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរដដែលនៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅខែក្រោយនេះ។ នេះបើយោងតាម CME FedWatch ។

តម្លៃលោហៈធាតុប្រាក់ Spot Silver បានធ្លាក់ចុះ០,៣% ដល់២២,៩៧ដុល្លារក្នុងមួយអោន ផ្លាទីនបានធ្លាក់ថ្លៃ០,៥% ដល់៨៨៥,៩៧ដុល្លារក្នុងមួយអោន ហើយប៉ាឡាដ្យូម palladium បានធ្លាក់ថ្លៃចុះ០,៣% ដល់១១០៩,៥៥ដុល្លារក្នុងមួយអោន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here