រុស្ស៊ី កំពុងឌីហ្សាញប្លង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គម្រោងបំពង់បង្ហូរឧស្ម័ននៅចុងបូព៌ាមកកាន់ប្រទេសចិន

តែម សុខុម

មូស្គូ: ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់រុស្ស៊ី Gazprom បានទម្លាយឱ្យដឹងពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ថា ខ្លួនកំពុងឌីហ្សាញប្លង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បំពង់បង្ហូរឧស្ម័នពីតំបន់ Sakhalin នៅចុងបូព៌ារបស់រុស្ស៊ី មកកាន់ប្រទេសចិន។

ប្រទេសរុស្ស៊ី និងប្រទេសចិន បានព្រមព្រៀងគ្នានៅដើមឆ្នាំ២០២២ ដើម្បីជំរុញការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេងថ្មីនេះដែលនឹងនាំចេញឧស្ម័ន១០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំៗ។
Russia Works On Design Of New Natural Gas Pipeline To China | OilPrice.comបច្ចុប្បន្នប្រទេសរុស្ស៊ី ផ្គត់ផ្គង់ឧស្ម័នមកកាន់ប្រទេសចិន តាមរយៈបំពង់បង្ហូរឧស្ម័ន Power of Siberia ដែលបានចាប់ផ្តើមប្រតិបត្តិការក្នុងខែធ្នូ ឆ្នាំ២០១៩។ បំពង់បង្ហូរនេះត្រូវផ្គត់ផ្គង់ឧស្ម័ន២២ពាន់លានម៉ែត្រគូបក្នុងឆ្នាំ២០២៣ ដែលនឹងកើនឡើងដល់៣៨ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំៗនៅឆ្នាំ២០២៥ ក្រោមកិច្ចសន្យារយៈពេល៣០ឆ្នាំដែលមានតម្លៃជាង៤០០ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Gazprom ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ដែរថា ខ្លួន និងក្រុមហ៊ុនចិន China National Petroleum Corporation (CNPC) បានចុះកិច្ចព្រមព្រៀងបន្ថែមលើកិច្ចព្រមព្រៀងស្តីពីការនាំចេញឧស្ម័នតាមរយៈបំពង់បង្ហូរ Power of Siberia សម្រាប់បរិមាណឧស្ម័នបន្ថែមដែលត្រូវផ្គត់ផ្គង់នៅចុងឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Russia working on infrastructure design for far eastern gas pipeline to  China | Nasdaq
ទោះជាយ៉ាងណា ក្រុមហ៊ុនខាងលើនេះមិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។ប្រទេសរុស្ស៊ី ក៏សង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងដ៏ធំមួយដើម្បីនាំចូលឧស្ម័ន៥០ពាន់លានម៉ែត្រគូបបន្ថែមទៀតមកកាន់ប្រទេសចិន តាមរយៈគម្រោងបំពង់បង្ហូរថ្មី Power of Siberia 2 រត់កាត់តាមប្រទេសម៉ុងហ្គោលី។

ទោះជាយ៉ាងណា ការពិភាក្សាបានអូសបន្លាយពេលយូរ ខណៈបញ្ហាសំខាន់ៗដូចជាតម្លៃឧស្ម័នជាដើមនៅតែមិនច្បាស់លាស់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា លោកជឿថា គម្រោងបំពង់បង្ហូរ Power of Siberia 2 នឹងឈានទៅមុខក្នុង “ល្បឿនដ៏ល្អ”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here