កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រ និងឈើកៅស៊ូ រយៈពេល៩ខែឆ្នាំនេះ

(ភ្នំពេញ)៖ រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ។

តាមរបាយការណ៍បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល៩ខែនេះ មានចំនួន៣២០ ៦១៩ ៣៤៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន១ ៣០៥ ៩៨១ដុល្លារ»

ក្នុងរយៈពេល៩ខែឆ្នាំនេះជ័រកៅស៊ូមានតម្លៃ ១ ៣២៣ដុល្លារ ក្នុង១តោន ថយចុះ១៩៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ គិតជាមធ្យម ក្នុងខែកញ្ញា ឆ្នាំ២០២៣ មានតម្លៃ២១១ដុល្លារ ក្នុងមួយម៉ែត្រគីប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here