ផ្សារហ៊ុននៅតំបន់អាស៊ីនិងតម្លៃប្រេងធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះភាពតានតឹងនៅមជ្ឈិមបូព៌ា ហើយអ្នកវិនិយោគកំពុងស្វែងរកទិញទ្រព្យសកម្មដ៏មានសុវត្ថិភាពដូចជាដុំមាសជាដើម។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ១,១១ភាគរយ ខណៈផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃចុះ១,៣៥ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន Blue-chip CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៩០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនហុងកុង Hang Seng បានធ្លាក់ថ្លៃចុះ១,៦ភាគរយនៅក្នុងការជួញដូរពេលព្រឹក។

ផលប័ត្រនៅលើប័ណ្ណរតនាគាររយៈពេល១០ឆ្នាំបានកើនឡើង៥,១ពិន្ទុមូលដ្ឋានដល់៤,៩៥៣ភាគរយ ចំណែកផលប័ត្រនៅលើប័ណ្ណរតនាគាររយៈពេល៣០ឆ្នាំបានកើនឡើង៣,៨ពិន្ទុមូលដ្ឋានដល់៥,០៣២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦បានងើបឡើង០,០១៩ភាគរយ។ ប្រាក់យ៉េនជប៉ុនបានងើបឡើងថ្លៃ០,១០ភាគរយដល់១៤៩,៧៩យ៉េនក្នុងមួយដុល្លារ។

តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអង្គការ OPEC បានបង្ហាញសញ្ញាមិនគាំទ្រចំពោះការអំពាវនាវរបស់អុីរ៉ង់សម្រាប់ការដាក់ទណ្ឌកម្មប្រេងលើអុីស្រាអែល និងខណៈដែលសហរដ្ឋអាមេរិកគ្រោងបន្ធូរបន្ថយទណ្ឌកម្មលើវ៉េណេស៊ុយអេឡាដើម្បីអនុញ្ញាតឱ្យមានលំហូរប្រេងបន្ថែមទៀតនៅទូទាំងពិភពលោក។

ជាក់ស្តែង តម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះ០,២៧ភាគរយមកត្រឹម៨៨,០៨ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ០,៦៦ភាគរយមកត្រឹម៩០,៩០ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃព្រហស្បតិ៍នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here