ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូង HD Korea Shipbuilding គ្រោងសាងសង់កប៉ាល់ដើរដោយថាមពលអាម៉ូញាក់ដំបូងគេបង្អស់នៅលើពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន HD Korea Shipbuilding & Offshore Engineering បានប្រកាសកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ខ្លួនគ្រោងនឹងសាងសង់កប៉ាល់ខ្នាតមធ្យមដែលដើរដោយថាមពលអាម៉ូញាក់ដំបូងបង្អស់របស់ពិភពលោកចំនួនពីរ ជាមួយនឹងការចែកចាយតាមគោលដៅនៅឆ្នាំ២០២៦។

ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានសម្រេចចិត្តប្រើប្រាស់ម៉ាសុីនដើរដោយអាម៉ូញាក់ និងឧស្ម័នរាវសម្រាប់ផលិតនាវាចំនួន២ ដែលបញ្ជាទិញដោយក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសបែលហ្ស៊ិក Exmas កាលពីខែមីនា។

នាវា ដែលត្រូវបានគ្រោងទុកសម្រាប់ការសាងសង់នៅឯកន្លែងផលិតនាវា Hyundai Mipo Shipyard ក្នុងតំបន់ Ulsan មានទំហំ៤៥.០០០ម៉ែត្រគូប ដោយវាត្រូវបានគេចាត់ថ្នាក់ថាជា “នាវាទំហំមធ្យម” បើគិតតាមស្តង់ដារឧស្សាហកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាវាទាំងនេះត្រូវបានរចនាឡើងដើម្បីបំពេញតាមស្តង់ដារបរិស្ថាន ស្របតាមគោលដៅកាត់បន្ថយកាបូនរបស់អង្គការដែនសមុទ្រអន្តរជាតិសម្រាប់ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

អាម៉ូញាក់ គឺជាឥន្ធនៈដែលអាចផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន ហើយវាជាសារធាតុកាបូនអព្យាក្រឹត ដែលមិនបញ្ចេញកាបូនឌីអុកស៊ីតនៅពេលដុត។ គុណសម្បត្តិនៃការដឹកជញ្ជូន និងការផ្ទុករបស់អាម៉ូញាក់ បានធ្វើឱ្យវាក្លាយជាជម្រើសឥន្ធនៈប្រកបដោយនិរន្តរភាពដ៏គួរឱ្យទាក់ទាញ។

ក្រុមហ៊ុន HD Korea Shipbuilding & Offshore Engineering គឺជាអង្គភាពសាងសង់នាវាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចម្រាញ់ប្រេងលំដាប់យក្ស HD Hyundai របស់ប្រទេសកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here