ការលក់ដែកសំណង់កើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងខែកញ្ញា

ដោយៈ តែម សុខុម

ហាណូយ: ការលក់ដែកសំណង់ នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់៩៥៨.៥០០តោន ក្នុងខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ខែមកនេះ ហើយនេះជាកំណើនវិជ្ជមានលើកដំបូងក្នុងឆ្នាំនេះ។

សមាគមដែកថែបវៀតណាម (Vietnam Steel Association) បានទម្លាយឱ្យដឹងថា ការលក់បានកើនឡើង៩%ពីខែសីហា និងកើនឡើង៤%ធៀបនឹងឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា។

កាលពីខែមុន ក្រុមហ៊ុន Hoa Phat Group ដែលជាអ្នកឈានមុខគេ ក្នុងឧស្សាហកម្មលក់ដែកសំណង់ បានច្រើនជាងគេបំផុតចាប់តាំងពីដើមឆ្នាំមក។ ការលក់ដែកសំណង់របស់ក្រុមហ៊ុននេះ បានកើនឡើង១៥%ពីខែសីហា ឈានដល់៣៥២.០០០តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ ការលក់ដែកសំណង់របស់ក្រុមហ៊ុន Vnsteel បានកើនឡើង៨%ពីខែសីហា ឈានដល់២៦៥.០០០តោន។កំណើនតម្រូវការដែកសំណង់នេះ កើតមានឡើងដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលកំពុងត្រូវបានអភិវឌ្ឍដូចជាគម្រោងផ្លូវហាយវេ ភាគខាងជើង-ភាគខាងត្បូង (North-South Highway)  និងគម្រោងជួសជុលកែលម្អអាកាសយានដ្ឋានជាដើម៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here