តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈផលបត្ររតនាគាអាមេរិកបានកើនឡើង មុនពេលផ្សាយទិន្នន័យសេដ្ឋកិច្ច និងសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិកនៅសប្តាហ៍នេះ ដែលជាសញ្ញានៃការសម្រេចចិត្តអត្រាការប្រាក់នាពេលខាងមុខ។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២% ដល់១៩១៦,២០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោងសកល 0121 GMT ហើយតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futuresបានធ្លាក់ចុះ០,២% មកនៅត្រឹម១៩២៩,៩០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិក និងផលបត្ររតនាគារបានងើបឡើងថ្លៃ០,១% ដែលការណ៍នេះធ្វើឱ្យដុំមាសមានតម្លៃថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងៗទៀត។

ស្របពេលដែលវិនិយោគិនកំពុងរង់ចាំសញ្ញានៃគោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបន្ថែមទៀត ពួកគេក៏កំពុងតាមដានភាពតានតឹងរវាងអុីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់មជ្ឈិមបូព៌ាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោក បានរាយការណ៍ថា ការកាន់កាប់របស់ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះ០,៨០% មកនៅត្រឹម៨៥៥,៤៥តោនកាលពីថ្ងៃចន្ទ។

តម្លៃលោហៈធាតុប្រាក់ Spot Silver បានធ្លាក់ចុះ០,២% ដល់២២,៥៥ដុល្លារក្នុងមួយអោន ផ្លាទីនមានស្ថិរភាពនៅតម្លៃ៨៩០,៨១ដុល្លារក្នុងមួយអោន ហើយ palladium បានងើបឡើងថ្លៃ០,១% ដល់១១៤៤,៩៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here