តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង១សប្តាហ៍នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការកើនឡើងនៃភាពមិនច្បាស់លាស់លើទីផ្សារ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់១៨៦៤,៣៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោងសកល 0117 GMT។ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,៨% ដល់១៨៧៨,២០ដុល្លារក្នុងមួយអោន។

តម្លៃមាសបានងើបឡើង១,៦%កាលពីថ្ងៃចន្ទ ដែលជាការកើនឡើងដ៏ធំបំផុតក្នុងរយៈពេល៥ខែ ខណៈការប៉ះទង្គិចគ្នាផ្នែកយោធារវាងអុីស្រាអែល និងក្រុមអុីស្លាមប៉ាឡេស្ទីន Hamas បានបង្កើនការភ័យខ្លាចថា ជម្លោះនេះអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈឹមបូព៌ា។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះ០,៥% មកនៅត្រឹម៨៦១,៨១តោនកាលពីថ្ងៃចន្ទម្សិលមិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃលោហៈធាតុប្រាក់ spot silver បានងើបឡើង០,២% ដល់២១,៩៤ដុល្លារក្នុងមួយអោន ផ្លាទីនបានងើបឡើងថ្លៃ០,៤% ដល់៨៨៩,៥៣ដុល្លារក្នុងមួយអោន ហើយប៉ាឡាដ្យូមបានងើបឡើងថ្លៃ១,៣% ដល់១១៥៤,៣៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here