កម្ពុជារកចំណូលបាន៣២៧,៤លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល៩ខែ ខណៈប្រទេសចិនជាអ្នកនាំចូលច្រើនជាងគេ

ដោយ: គង់ លាងហួរ
ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន៤៥៦.៥៨១តោន ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ដែលបង្កើតបានប្រាក់ចំណូលសរុបចំនួន៣២៧,៤លានដុល្លារអាមេរិក។

នេះបើយោងតាមសារពត៌មានរបស់រដ្ឋចិន Xinhua បានចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។សេចក្តីប្រកាសព័ត៌មានបានបន្តថា ប្រទេសកម្ពុជាបានដឹកជញ្ជូនអង្ករទៅកាន់ប្រទេស និងតំបន់ចំនួន៥៧ ក្នុងអំឡុងពេលខែមករាដល់ខែកញ្ញាឆ្នាំនេះ ដោយបន្ថែមថា ប្រទេសចិននៅតែជាអ្នកនាំចូលលំដាប់កំពូល។

កម្ពុជាបាននាំចេញអង្ករចំនួន១៥៥.៣៦៦តោនទៅកាន់ប្រទេសចិនក្នុងអំឡុងពេលដែលបានរៀបរាប់ខាងលើ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន៩៩,៦លានដុល្លារអាមេរិក។

លោក ចាន់ សុខឃាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅនាំចេញអង្ករពេញមួយឆ្នាំឱ្យបាន៧០០.០០០តោននៅឆ្នាំ២០២៣នេះ ដោយលោកបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំរបស់យើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងទៀតថា ប្រភេទអង្ករដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន អង្ករក្រអូប អង្ករសរីរាង្គ អង្ករស អង្ករស្ងោរ និងអង្ករស្រូវពូជជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here