ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ ខណៈតម្លៃប្រេងកើនឡើងយ៉ាងគំហុក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅកើនឡើងយ៉ាងគំហុក បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសអុីស្រាអែល និងក្រុមហាម៉ាស។

សន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំផុត របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានស្ថិតនៅទ្រឹងនៅថ្ងៃចន្ទនេះ។ ស្របពេលដែលផ្សារហ៊ុននៅទីក្រុងតូក្យូត្រូវបានបិទ ប៉ុន្តែផ្សារហ៊ុន Nikkei futures បាននិងកំពុងជួញដូរ ជាមួយនឹងការធ្លាក់ថ្លៃចុះ០,៨ភាគរយ។

ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិន Chinese blue chips (.CSI300) បានធ្លាក់ថ្លៃចុះ១,១ភាគរយ បន្ទាប់ពីបើកការជួញដូរឡើងវិញនៅថ្ងៃចន្ទនេះ ក្រោយថ្ងៃឈប់សម្រាកGolden Week។

ជាមួយគ្នានេះ ភាពរឹងមាំនៃរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិកបានជំរុញឱ្យមានការរំពឹងទុកថា អត្រាការប្រាក់នឹងត្រូវរក្សាឱ្យនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរទៅមុខទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនសហរដ្ឋអាមេរិក U.S. stock futures បានធ្លាក់ថ្លៃក្នុងការជួញដូរ នៅតំបន់អាស៊ី នៅថ្ងៃចន្ទនេះ ខណៈដែលជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ារវាងអុីស្រាអែល និងក្រុមហាម៉ាសបានជំរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។

គ្រោះថ្នាក់នៃការរំខានដល់ការផ្គត់ផ្គង់ប្រេងដោយសារជម្លោះនេះ បានជំរុញឱ្យតម្លៃប្រេងឆៅ Brent កើនឡើង៤,២៤ដុល្លារដល់៨៨,៨២ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិកបានកើនឡើង៤,២៦ដុល្លារដល់៨៧,០៥ដុល្លារក្នុងមួយបារ៉ែល។

នៅក្នុងទីផ្សាររូបិយប័ណ្ណវិញ គេសង្កេតឃើញថា ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃចុះ០,៣% មកនៅត្រឹម១៥៧,៤៤យ៉េនក្នុង១អឺរ៉ូ ខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ០,១% ដល់១៤៩,១៤យ៉េនក្នុង១ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here