តម្លៃហាងឆេងមាសបានងើបឡើងថ្លៃយ៉ាងគំហុកនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃច្រើនជាង១% នៅថ្ងៃចន្ទនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងរបស់ប្រទេសអុីស្រាអែល និងក្រុមហាម៉ាសកាលពីចុងសប្តាហ៍កន្លងទៅ។

ការប៉ះទង្គិចគ្នានេះបានបង្កើនហានិភ័យនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ និងជំរុញឱ្យមានតម្រូវការទិញទ្រព្យសម្បត្តិដែលមានសុវត្ថិភាពខ្ពស់ ដូចជាដុំមាសជាដើម។

មាស Spot Gold បានងើបឡើងថ្លៃ១% ដល់១៨៥០,៨៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោងសកល 0056 GMT ដោយបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍។ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,១% ដល់១៨៦៥,២០ដុល្លារក្នុងមួយអោន។

អំពើហឹង្សា ដែលអាចរាលដាលទៅជាសង្រ្គាមថ្មីដ៏ធំមួយនៅតំបន់មជ្ឈិមបូព៌ានេះ បានជំរុញឱ្យតម្លៃប្រេង និងផលប័ត្ររតនាគារហក់ឡើងថ្លៃ ខណៈផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកU.S. stock futuresបានធ្លាក់ថ្លៃចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះ០,២% មកនៅត្រឹម៨៦៥,៨៥តោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃspot silver បានងើបឡើង១,៦% ដល់២១,៩៤ដុល្លារក្នុងមួយអោន តម្លៃផ្លាទីនបានងើបឡើង០,៦% ដល់៨៨១,៨៣ដុល្លារក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូមបានងើបឡើង០,៥% ដល់១១៦៣,៤៩ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here